ហូឡង់ ប្រគល់វត្ថុបុរាណប្រវត្តិសាស្ត្រជាង២៨០ ទៅឱ្យឥណ្ឌូនេស៊ីវិញ!

ប្រទេសហូឡង់ បានប្រកាសកាលពីថ្ងៃសុក្រ(ទី២០ខែកញ្ញា)ថា ខ្លួននឹងប្រគល់វត្ថុបុរាណប្រវត្តិសាស្រ្ត និងវត្ថុវប្បធម៌ សរុបចំនួន២៨៨។ ដែលនាំយកមកដោយខុសច្បាប់ ពីប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងសម័យអាណានិគម.ឱ្យទៅប្រទេសឥណ្ឌូនេស៊ីវិញ…!។

Update៖ អ៊ីស្រាអែល​ ប្រតិកម្មនិងតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែលស្នើចាប់ខ្លួននាយករដ្ឋមន្ត្រី!

ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ(ទី២០ខែកញ្ញា)បានចេញសេចក្ដីប្រកាសមួយ..!។ ដោយប្រឆាំង និងការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលស្នើសុំដីកាចាប់ខ្លួនលោក Benjamin Netanyahu នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ។

Update៖ អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស​មកលើប្រទេសលីបង់ ស្លាប់១៤នាក់ និងរបួស៦៦នាក់!

ការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែល មកលើភាគខាងត្បូងនៃទីក្រុង Beirut ប្រទេសលីបង់ បានសម្លាប់មនុស្ស១៤នាក់ និងរបួស៦៦នាក់.!។ -នេះបើយោងតាមក្រសួងសុខាភិបាលលីបង់…!។

Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាស ស្លាប់១៥នាក់ទៀត នៅតំបន់ហ្គាហ្សា!

ជនជាតិប៉ាឡេស្ទីន ចំនួន១៥នាក់ ក្នុងនោះ មានស្ត្រីនិងកុមារផងដែរ ត្រូវបានសម្លាប់ នៅព្រឹកថ្ងៃសុក្រ (ទី២០ខែកញ្ញា)។

ចំនួនអ្នកស្លាប់ដោយសារ ជំងឺអាសន្នរោគនៅស៊ូដង់ បានកើនដល់៣៤៨នាក់!

ក្រសួង​សុខាភិបាល​ស៊ូដង់ នៅថ្ងៃ​សុក្រ​(ទី២០ខែកញ្ញា) បានប្រកាសពីចំនួន​អ្នក​ស្លាប់​ ដដោយសារជំងឺ​អាសន្នរោគ រហូតដល់ទៅ៣៤៨ ​នាក់​..!។

ចិនចាត់ទុក ការលក់អាវុធពីសំណាក់អាមេរិក ដល់កោះតៃវ៉ាន់ ថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ!

លោក ចាង សៀវកាង អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃសុក្រ (ទី២០ខែកញ្ញា)ថា ការលក់សព្វាវុធរបស់អាមេរិក ទៅឱ្យកោះតៃវ៉ាន់ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៧នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៧នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)។ ដោយសារយន្តហោះចម្បាំងអ៊ីស្រាអែល បានកំណត់គោលដៅលើផ្ទះមួយ ក្នុងទីក្រុង Gaza ។

Update៖ អ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំ លើប្រទេសលីបង់!

សន្តិសុខលីបង់ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារដ៏ខ្លាំងបំផុត កាលពីយប់ថ្ងៃព្រហស្បតិ៍(ទី១៩ ខែកញ្ញា)ទៅលើប្រទេសលីបង់ នៃភាគខាងត្បូង ស្របពេលដែល មានការអំពាវនាវឱ្យមានការអត់ធ្មត់ និងបន្ថយភាពតានតឹង..!។

Update៖ ក្រុមហេសបូឡា និយាយថា ការបំផ្ទុះឧបករណ៍ឥតខ្សែនៅលីបង់ ស្មើនឹងអ៊ីស្រាអែលប្រកាសសង្គ្រាម!

មេក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)ថាការវាយប្រហារ ដោយគ្រាប់បែក តាមរយៈការប្រើប្រាស់ឧបករណ៍បញ្ជូនសារអគ្គិសនី និងវិទ្យុទាក់ទងឬ អាយកូម រាប់ពាន់គ្រឿងនៅលីបង់ គឺមានន័យថា អ៊ីស្រាអែល កំពុងប្រកាសសង្គ្រាម…!។

Update៖ រុស្ស៊ីព្រមានលោកខាងលិចម្ដងទៀត អំពីការផ្ទុះសង្គ្រាមធំ និងសង្គ្រាមនុយក្លេអ៊ែរ!

លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាប និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខ របស់លោកPutin បានឆ្លើយតបទៅនឹង ការបោះឆ្នោតនៅក្នុងសភាអឺរ៉ុប។ ដែលជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុប ផ្តល់ការយល់ព្រមឲ្យក្រុងគីវ ប្រើអាវុធ រយៈចម្ងាយឆ្ងាយ..!។