Update៖ លោក ហ្សេលេនស្គី ទទូចស្នើសុំប្រព័ន្ធការពារដែនអាកាស បន្ថែមទៀតពីលោកខាងលិច!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់លោកខាងលិច ឱ្យផ្តល់ប្រព័ន្ធការពារអាកាស បន្ថែមទៀតដល់​អ៊ុយក្រែន។

Update៖ រថក្រោះអ៊ីស្រាអែល បាញ់ផ្លោងនៅជិតមន្ទីរពេទ្យហ្គាហ្សាបណ្តាលឱ្យស្លាប់ និងរបួសច្រើននាក់!

យោងតាមសាក្សី បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ជាច្រើននាក់ បានស្លាប់នៅក្នុងការបាញ់ផ្លោងដោយរថក្រោះរបស់អ៊ីស្រាអែល នៅជិតមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង Gaza កាលពីថ្ងៃព្រហស្បតិ៍..!។

Update៖ រុស្ស៊ីបាច់កាំជ្រួចផ្លោង ចូលទីក្រុងគៀវ បណ្ដាលរបួស១៣នាក់!

យោងតាមអាជ្ញាធរ បានឱ្យដឹងថា មនុស្សរាប់សិបនាក់ បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន.ដោយសារការវាយប្រហាររបស់រុស្ស៊ីតាមផ្លូវអាកាស.!។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា សង្គ្រាមនឹងនៅតែបន្តក្នុងតំបន់ហ្គាហ្សា!

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ ទី២០ ខែមីនា ថាអ៊ីស្រាអែល នឹងបន្តធ្វើសង្រ្គាមរបស់ខ្លួន។ ដើម្បីកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។

Update៖ រុស្ស៊ី ធ្វើសមយុទ្ធកងទ័ពជើងទឹក នៅដែនសមុទ្រជប៉ុន!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមនាវាមកពីកងនាវាប្រចាំតំបន់ប៉ាស៉ីហ្វិក របស់យោធារុស្ស៊ី ។ បានធ្វើសមយុទ្ធជើងទឹកដ៏ធំ១ ដែលរួមមានទាំងការបាញ់គ្រាប់ពិត នៅឯតំបន់ឈូងសមុទ្រ Peter the Great និងសមុទ្រជប៉ុន។

Update៖ ប្រទេសអូស្រ្តាលី ចូលរួមក្នុងក្រុមចម្រុះនៃដ្រូន ដើម្បីជួយប្រយុទ្ធអ៊ុយក្រែន!

អូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ខែមីនានេះ បាននិយាយថា ខ្លួននឹងចូលរួមក្នុងក្រុមចម្រុះដ្រូនអន្តរជាតិ ។ ដើម្បីជួយដល់អ៊ុយក្រែន នៅក្នុងសង្រ្គាម ជាមួយរុស្ស៊ី ក្រោមកិច្ចសហការជាមួយសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតដូចជាចក្រភពអង់គ្លេស និងឡេតូនី។

រដ្ឋអាជ្ញាអាល្លឺម៉ង់ ចោទប្រកាន់មន្ត្រីយោធាម្នាក់ ពីបទបញ្ជូនព័ត៌មានសម្ងាត់ឱ្យរុស្ស៊ី!

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើសេចក្តីថ្លែងការណ៍មួយថា រដ្ឋអាជ្ញាអាល្លឺម៉ង់ សម្រេចចោទប្រកាន់ មន្ត្រី១រូប ដែលបម្រើការក្នុងទីភ្នាក់ងារលទ្ធកម្មយោធា ។

Update៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បានបំផ្លាញផ្ទះជាង៧០.០០០ផ្ទះ!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា សង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បណ្ដាលឱ្យខូចខាតផ្ទះសរុបចំនួន២៩០.០០០ផ្ទះ និងខូចខាតទាំងស្រុងជាង៧០.០០០ផ្ទះ..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣១.៨១០នាក់ហើយ!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា ការវាយបករបស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ រហូតបច្ចុប្បន្ន.!។ បណ្ដាលឱ្យស្លាប់៣១.៨១០នាក់និងរបួស ៧៣.៨០០នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

ប្រទេសកាណាដា ប្រកាសឈប់លក់​អាវុធ​ឱ្យ ប្រទេសអ៊ីស្រាអែល! 

រដ្ឋមន្ត្រីការបរទេស កាណាដា លោកស្រី Melanie Joly បានប្រកាស កាលពីថ្ងៃអង្គារថា ប្រទេសកាណាដា នឹងហាមឃាត់រាល់ការដឹកជញ្ជូនអាវុធ ទៅកាន់ប្រទេសអ៊ីស្រាអែល។ ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីសមាជិកសភាកាណាដា បានបោះឆ្នោត 204។