អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា)ថា ខ្លួននឹងទទួលបានកញ្ចប់ជំនួយយោធា ពីសហរដ្ឋអាមេរិក ចំនួន៨,៧ ពាន់លានដុល្លារ…!។
Category: ពត៌មានអន្តរជាតិ
Update៖ ដោយសារផ្ទុះសង្គ្រាម ជនជាតិស៊ីរីចំនួន១៣.៥០០នាក់ បានចាកចេញពីប្រទេសលីបង់!
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា)ថា ប្រជាជនស៊ីរី ប្រហែល 13,500 នាក់ បានចាកចេញពីប្រទេសលីបង់ ទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទមក…!។
Update៖ ចំនួនអ្នកស្លាប់ដោយសារជំងឺអាសន្នរោគនៅស៊ូដង់ បានកើនដល់៤៣៣នាក់ហើយ!
សេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលនៃប្រទេសស៊ូដង់ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺអាអាសន្នរោគនៅប្រទេសស៊ូដង់ បានកើនឡើងដល់ ៤៣៣នាក់ ខណៈចំនួនអ្នកឆ្លងសរុប បានកើនឡើងដល់ 13,922នាក់។
Update៖ អាមេរិករួមនិងលោកខាងលិច ជំរុញឱ្យអ៊ីស្រាអែល និងលីបង់ យល់ព្រមបទឈប់បាញ់!
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន៩ផ្សេងទៀត កាលពីថ្ងៃពុធ(ទី២៥ខែកញ្ញា) បានជំរុញឱ្យអ៊ីស្រាអែលនិងលីបង់ យល់ព្រមបទឈប់បាញ់បណ្តោះអាសន្ន ចំពេលមានភាពតានតឹងកើនឡើង នៅតាមព្រំដែនរបស់ពួកគេ…!។
Update៖ អាមេរិកជំរុញឱ្យលោក ហ្សេលេនស្គី ដកឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំទីក្រុងវ៉ាសុីនតោន!
ប្រធានសភាអាមេរិក Mike Johnson កាលពីថ្ងៃពុធ(ទី២៥ខែកញ្ញា)បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដកតំណែងឯកអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនចេញ…។
Update៖ អាជ្ញាធរហ្គាហ្សា ប្រគល់សាកសព ជនជាតិប៉ាឡេស្ទីន៨៨ នាក់ឱ្យទៅអ៊ីស្រាអែល!
អាជ្ញាធរហ្គាហ្សា បានប្រគល់កុងតឺន័រ១ ដែលដឹកសាកសពជនជាតិប៉ាឡេស្ទីន ចំនួន៨៨នាក់ទៅឲ្យអ៊ីស្រាអែលវិញ កាលពីថ្ងៃពុធ(ទី២៥ខែកញ្ញា) ដោយសារខ្វះទិន្នន័យអត្តសញ្ញាណរបស់ពួកគេ…!។
Update៖ អ៊ីស្រាអែល បើកចំហ.ចំពោះកិច្ចចរចាបន្ថយភាពតានតឹងនៅលីបង់!
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ លោក(Danny Danon)បាននិយាយកាលពីថ្ងៃអង្គារ(ទី២៤ ខែកញ្ញា)ថា អ៊ីស្រាអែល បើកចំហ.ចំពោះគំនិតទាំងឡាយណា…!ដែលចង់បន្ថយភាពតានតឹង ក្នុងជម្លោះនៅប្រទេសលីបង់ លោក(Danny Danon)បានលើកឡើងបែបនេះ..!។
ចិន បាញ់សាកល្បង មីស៊ីលអន្តរទ្វីប ចំនួន១គ្រាប់ ចូលសមុទ្រប៉ាស៊ីហ្វិក!
ប្រទេសចិន បានបាញ់សាកល្បងកាំជ្រួចផ្លោងអន្តរទ្វីប១គ្រាប់ ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃពុធ(ទី២៥ខែកញ្ញា) ដោយធ្វើឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់។
Update៖ រុស្ស៊ីថា អង្គការសហប្រជាជាតិ មិនអើពើចំពោះអ៊ុយក្រែន ដែលវាយលុកឆ្លងដែនចូលតំបន់ឃើស!
លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា អង្គការសហប្រជាជាតិ កំពុងបិទភ្នែកមិនអើពើចំពោះអ៊ុយក្រែន ដែលវាយលុកចូលទៅក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី កាលពីខែមុន…!។
ភ្លើងឆេះព្រៃនៅប្រទេសអេក្វាឌ័រ យ៉ាងសន្ធោសន្ធៅ និងគំរាមកំហែងដល់ផ្ទះអ្នកស្រុក!
ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ពាសពេញរដ្ឋធានីគីតូ នៃប្រទេសអេក្វាឌ័រ កាលពីថ្ងៃអង្គារ(ទី២៤ កញ្ញា) បង្កជាផ្សែងដ៏ក្រាស់ ដែលបានគំរាមកំហែងដល់ផ្ទះសម្បែងអ្នកស្រុក….!។