អនុអធិការបតីអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការការពារអាកាសធាតុ លោក Robert Habeck បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ អ៊ីស្រាអែល បានឆ្លងបន្ទាត់ក្រហម ដោយបំពានច្បាប់អន្តរជាតិ ជាមួយនឹងសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
Category: ពត៌មានអន្តរជាតិ
កូរ៉េខាងជើង ថាកូរ៉េខាងត្បូង រំលោភចូលដែនសមុទ្ររបស់ខ្លួន និងគំរាមវាយប្រហារ!
ប្រទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានព្រមានថា ខ្លួននឹងចាត់វិធានការលើ កូរ៉េខាងត្បូង ដោយថា កូរ៉េខាងត្បូង បានរំលោភព្រំដែនសមុទ្រខាងលិច។
Update៖ លោក ពូទីន ត្រៀមជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនជាមួយនឹងបទឈប់បាញ់..!។
Update៖ ជំនួយមនុស្សធម៌ ៨២០.៥តោន ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា!
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក(CENTCOM) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ជំនួយមនុស្សធម៌ចំនួន820.5 តោន បានបញ្ជូនតាមច្រកបណ្តោះអាសន្ន ទៅកាន់តំបន់ហ្គាហ្សា គិតត្រឹមថ្ងៃទី 22 ខែឧសភានេះ..!។
Update៖ ប្រធានាធិបតីរុស្ស៊ី និងបេឡារុស ជួបប្រជុំស្ដីពីផែនការសន្តិសុខ!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសបេឡារុស លោកមានបំណងពិភាក្សា អំពីបញ្ហាសន្តិសុខជាមួយសមភាគីបេឡារុស លោក Alexander Lukashenko រួមទាំងសមយុទ្ធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន..!។
Update៖ អ៊ីរ៉ង់បញ្ចេញរបាយការណ៍បឋម នៃការធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រធានាធិបតី!
អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានចេញផ្សាយរបាយការណ៍បឋមមួយ កាលពីថ្ងៃព្រហស្បតិ៍ ស្តីពីលទ្ធផល ស៊ើបអង្កេតលើករណីធ្លាក់ឧទ្ធម្ភាគចក្រ ដែលដឹកប្រធានាធិបតី Ebrahim Raisi រដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian និងមន្ត្រីមួយចំនួនទៀត។
បាក់រលំភោជនីយដ្ឋាន នៅឆ្នេរ Mallorca ប្រទេសអេស្ប៉ាញ ស្លាប់៤នាក់និងរបួស១៦នាក់!
សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង១៦នាក់ទៀតរងរបួស ។ បន្ទាប់ពីអគារកម្ពស់២ជាន់ បាក់ដួលរលំនៅលើកោះ Majorca ប្រទេសអេស្ប៉ាញ។
Update៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ គាំទ្រចំពោះដីកាចាប់ខ្លួន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល!
សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders បានសម្តែងការគាំទ្រ ចំពោះសំណើរបស់ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan សម្រាប់ដីកាចាប់ខ្លួន មេដឹកនាំអ៊ីស្រាអែល និងបានជំរុញឱ្យសហរដ្ឋអាមេរិក គោរពច្បាប់អន្តរជាតិ។
Update៖ អ៊ីស្រាអែលនៅតែប្រកាន់ជំហរ បន្តចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា!
រដ្ឋាភិបាលអ៊ីស្រាអែល បានណែនាំក្រុមចរចារបស់ខ្លួនឱ្យ បន្តការចរចាឡើងវិញសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង ។
ខ្យល់បក់ខ្លាំងដួលរលំ វេទិការនៅប្រទេសម៊ិកស៊ិក ស្លាប់៩នាក់របួស៥០នាក់!
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស9នាក់បានស្លាប់ និង50នាក់ទៀតរងរបួស។ ខណៈដែលខ្យល់បក់ខ្លាំងបានបណ្តាលឱ្យវេទិការដួលរលំ នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃពុធនៅក្នុងរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៊ិកស៊ិក។