Update៖ ប្រទេសលោកខាងលិចអំពាវនាវឱ្យ កាត់បន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា!

មហាអំណាច លោកខាងលិចចំនួន៥ កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យកាត់បន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ។ ដើម្បីកាត់បន្ថយភាពតានតឹង…

ប្រទេសអេត្យូពី បានជម្លៀសមនុស្សជាង១០.០០០នាក់ ដោយសារជំនន់ទឹកភ្លៀង!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សប្រហែល 16,000 នាក់ត្រូវបានជម្លៀស ទៅកាន់តំបន់មានសុវត្ថិភាព ដោយសារតែទឹកជំនន់នៅភាគខាងលិច ប្រទេសអេត្យូពី។

Update៖ កូរ៉េខាងត្បូងនិងអាមេរិក នឹងធ្វើសមយុទុ្ធរួមគ្នា នៅចុងខែសីហាខាងមុខ!

មន្ត្រីនៃប្រទេសទាំង២ បាននិយាយនៅថ្ងៃចន្ទ(១២ ខែសីហា) ថាអាមេរិកនិងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាង ១០ថ្ងៃ នៅចុងខែសីហា ដើម្បីពង្រឹងជំហរការពារ សម្ព័ន្ធមិត្តទាំង២។

Update៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ចោទអាមេរិកថា នៅពីក្រោយក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី!

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានអះអាងថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយ ក្នុងការបណ្តេញលោកស្រីចេញពីតំណែង។ ខណៈដែលលោកស្រី បដិសេធមិនប្រគល់កោះ Saint Martin ដែលនឹងផ្តល់ឥទ្ធិពល ដល់ទីក្រុងវ៉ាស៊ីនតោន លើឈូងសមុទ្រ Bengal…

Update៖ បាតុកម្មហិង្សា នៅអង់គ្លេស បានធូរស្រាលជាងមុនហើយ!

អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យ(១១ខែសីហា) ថា សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងចក្រភពអង់គ្លេស មានស្ថេរភាពឡើងវិញ បន្ទាប់ពីក្រុមស្តាំនិយមជ្រុល ធ្វើការតវ៉ា ជាច្រើនថ្ងៃ។

ការប្រយុទ្ធគ្នានៅតំបន់កាស្មៀរ រវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងសន្តិសុខ ស្លាប់៣នាក់!

ទាហានឥណ្ឌា២នាក់ និងពលរដ្ឋម្នាក់ នៅតំបន់កាស្មៀរនៃប្រទេសឥណ្ឌា បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នា ដោយកាំភ្លើង រវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងសន្តិសុខ នៅក្នុងស្រុក Anantnag។

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យបាក់​គំនរ​សំរាម​កប់មនុស្សស្លាប់១៧នាក់ នៅ​អ៊ូហ្គង់ដា!

យ៉ាងហោចណាស់សាកសពចំនួន១៧ ត្រូវបានគេអូសចេញពីគំនរសំរាម ក្នុងរដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដា។ ដែលបានបាក់រលំកប់ផ្ទះ និងសត្វពាហនៈជាច្រើន ក្រោយមានការធ្លាក់ភ្លៀងយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃសៅរ៍។

Update៖ ក្រុមហេសបូឡា វាយប្រហារ លើទីតាំងយោធា ក្នុងប្រទេសអ៊ីស្រាអែល!

ក្រុម Hezbollah នៃប្រទេសលីបង់ បានវាយប្រហារ ទីតាំងយោធាជាច្រើន នៅភាគខាងជើង ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ចំពេលមានការកើនឡើង កាន់តែខ្លាំងឡើង រវាងភាគីទាំងពីរ។

Update៖ ស៊ូដង់ នឹងចាប់ផ្តើមកិច្ចចរចាសន្តិភាព នៅថ្ងៃទី១៤ ខែសីហាខាងមុខ!

ប្រទេសស៊ូដង់ បាននិយាយ កាលពីថ្ងៃអាទិត្យ(ទី១១)ថា កិច្ចចរចាសន្តិភាព គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា ។ ខណៈកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ា Rapid Support Forces (RSF)កំពុងប្រយុទ្ធគ្នា។

អំពើអសន្ដិសុខ និងខ្វះស្បៀងអាហារ នៅប្រទេសកុងហ្គោ ឈានដល់កម្រិតព្រួយបារម្ភ!

ស្ថាប័នអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ(ទី៩) បានលើកឡើងថា អំពើអសន្ដិសុខស្បៀងអាហារ ការផ្លាស់ទីលំនៅខាងក្នុង និងអំពើហិង្សា.ផ្អែកលើយេនឌ័រ បានឈានដល់កម្រិតកំណត់ត្រា នៅក្នុងប្រទេសកុងហ្គោ។