ភ្លើងឆេះព្រៃនៅប្រទេសអេក្វាឌ័រ យ៉ាងសន្ធោសន្ធៅ និងគំរាមកំហែងដល់ផ្ទះអ្នកស្រុក!

ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ពាសពេញរដ្ឋធានីគីតូ នៃប្រទេសអេក្វាឌ័រ កាលពីថ្ងៃអង្គារ(ទី២៤ កញ្ញា) បង្កជាផ្សែងដ៏ក្រាស់ ដែលបានគំរាមកំហែងដល់ផ្ទះសម្បែងអ្នកស្រុក….!។

Update៖ លោក បៃដិន និយាយថាសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងកើតមានយ៉ាងពេញបន្ទុក!

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ(ទី២៤ខែកញ្ញា)បាននិយាយថា សង្គ្រាមកំពុងកើតមានយ៉ាងពេញបន្ទុក នៅមជ្ឈិមបូព៌ា។ ដោយលោក ជំរុញឱ្យបណ្ដាមេដឹកនាំនានា ស្វែងរកដំណោះស្រាយ ការទូតទាំងនៅលីបង់ និងហ្គាហ្សា…!។

Update៖ លីបង់ អះអាងថាមានតែអាមេរិកទេ ដែលអាចបញ្ឈប់អ៊ីស្រាអែល កុំឱ្យវាយប្រហារលើលីបង់ តទៅទៀត!

លីបង់ បាននិយាយថា មានតែអាមេរិកប៉ុណ្ណោះ ដែលអាចបញ្ចប់ការបាញ់ផ្លោងដ៏ខ្លាំងក្លា របស់អ៊ីស្រាអែល មកលើប្រទេសលីបង់…!។

Update៖ អ៊ីរ៉ង់ កំពុងចរចាដើម្បីបញ្ជូនមីស៊ីលទំនើបរបស់រុស្ស៊ី ទៅឱ្យក្រុមហ៊ូទី!

ប្រទេសលោកខាងលិច បាននិយាយថា ប្រទេសអ៊ីរ៉ង់ កំពុងចរចាសម្ងាត់រវាងរុស្ស៊ីនិងក្រុមឧទ្ទាម ហ៊ូទី របស់យេម៉ែន ដើម្បីផ្ទេរមីស៊ីលប្រឆាំងនាវា ទៅកាន់ក្រុមឧទ្ទាម ហ៊ូទី..។

Update៖ ក្រុមហេសបូឡា ទទួលស្គាល់ពីការស្លាប់ មេបញ្ជាការ​កំពូលរបស់ខ្លួន!

ក្រុម Hezbollah នៅថ្ងៃអង្គារ(ទី២៤ខែកញ្ញា) បានបញ្ជាក់ពីការស្លាប់ មេបញ្ជាការកំពូលរបស់ខ្លួនម្នាក់ គឺ Ibrahim Kobeisi ។ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅជាយក្រុង Beirut ភាគខាងត្បូង។

Update៖ អ៊ីស្រាអែល អះអាង​ថា​ ខ្លួនបានសម្លាប់មេបញ្ជាការ ក្រុមហេសបូឡាម្នាក់ នៅលីបង់!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារ(ទី២៣ខែកញ្ញា)ថា ខ្លួនបានធ្វើឃាតលោក Ibrahim Qabisi មេបញ្ជាការនៃប្រព័ន្ធមីស៊ីល និងរ៉ុក្កែតរបស់ Hezbollah នៅក្នុងការវាយប្រហារតាមអាកាស លើតំបន់ភាគខាងត្បូង នៃទីក្រុង Beirut..!។

Update៖ អ៊ីស្រាអែលវាយប្រហារលើគោលដៅក្រុមហេសបូឡា ស្លាប់៦នាក់!

ក្រសួង​សុខាភិបាល​លីបង់​ បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៦នាក់​បាន​ស្លាប់ និង១៥ នាក់​ផ្សេង​ទៀត​ រង​របួស​..!។

Update៖ អ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើលីបង់ បណ្តាលឱ្យស្លាប់៤៩២នាក់!

នៅព្រឹក(ទី២៤ខែកញ្ញា) សារព័ត៌មានCCFR China state-controlled media បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើតំបន់ជាច្រើនរបស់លីបង់ កាលពីយប់(ទី២៣ខែកញ្ញា) បណ្តាលឱ្យមនុស្សចំនួន៤៩២នាក់ស្លាប់បាត់បង់ជីវិត និង១.៦៤៥នាក់រងរបួស។

Update៖ អ៊ីស្រាអែល បង្កើនការវាយប្រហារកាន់តែខ្លាំង នៅភាគខាងត្បូងប្រទេសលីបង់!

ប្រជាជននៅប្រទេសលីបង់ កាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា) បានបង្ហាញភាពភ័យខ្លាចកាន់តែខ្លាំង អំពីការផ្ទុះសង្គ្រាង រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា.លីបង់។

Update៖ រុស្ស៊ីថា ការ​វាយលុករបស់​អ៊ុយ​ក្រែ​ន​ ចូល​ក្នុង​តំបន់ Kursk បានសម្លាប់មនុស្ស៥៦​នាក់​!

រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា)ថា មនុស្សយ៉ាងហោចណាស់៥៦នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែន Kursk កាលពីខែសីហា។