Update៖ ទ័ពជើងគោកអ៊ីស្រាអែលប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡា ដោយផ្ទាល់ជាលើកដំបូង!

ក្រុមហេសបូឡា បានអះអាងពីការប៉ះទង្គិចគ្នា ជាមួយកងទ័ពអ៊ីស្រាអែលតាមផ្លូវគោក នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ(ទី២ខែតុលា)។

Update៖ ទ័ពអាកាសរុស្ស៊ី វាយប្រហារលើមូលដ្ឋាន ក្រុមសកម្មប្រយុទ្ធចំនួន៣កន្លែងនៅស៊ីរី!

អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ី សម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី លោក Oleg Ignasyuk បាននិយាយថា កងកម្លាំងអាកាសរុស្ស៊ី បានធ្វើការវាយប្រហារលើមូលដ្ឋានចំនួន៣កន្លែងរបស់ក្រុមសកម្មប្រយុទ្ធមកពីតំបន់ Al Tanf ដែលគ្រប់គ្រង ដោយអាមេរិក។

Update៖ ក្រុមហ៊ួទីយេម៉ែន បានវាយប្រហារលើនាវាចំនួន២គ្រឿង!

ក្រុមហ៊ួទីក្នុងប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃអង្គារ(ទី១ខែតុលា)ថា ខ្លួនបានវាយប្រហារលើនាវា២គ្រឿង ដែលធ្វើដំណើរចេញពីឆ្នេរសមុទ្រយេ ម៉ែន…!។

Update៖ អ៊ីរ៉ង់អះអាងថាការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល ត្រូវបានបញ្ចប់!

នៅព្រឹកថ្ងៃពុធ(ទី២ខែតុលា) ប្រទេសអ៊ីរ៉ង់ បាននិយាយថាការវាយប្រហារ ដោយមីស៊ីលជិត២០០គ្រាន់របស់ខ្លួន លើប្រទេសអ៊ីស្រាអែល បានបញ្ចប់ហើយ…!។

Update៖ អាមេរិក អំពាវនាវឱ្យពិភពលោកថ្កោលទោសអ៊ីរ៉ង់ ដែលវាយប្រហារលើអ៊ីស្រាអែល!

អាមេរិក កាលពីថ្ងៃអង្គារ(ទី០១ខែតុលា)បានអំពាវនាវឲ្យពិភពលោក ចូលរួមថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល…!។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសសងសឹក ចំពោះការផ្លោងមីស៊ីលរបស់អ៊ីរ៉ង់!

ប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ(ទី១ខែតុលា)បានបាញ់ស្រោចមីស៊ីល ផ្លោងចូលប្រទេសអ៊ីស្រាអែល ចំនួន១៨០គ្រាប់…!។

Update៖ អ៊ីរ៉ង់ ផ្លោងមីស៊ីលជិត២០០គ្រាប់ លើប្រទេសអ៊ីស្រាអែល ទាំងយប់!

កាលពីយប់ថ្ងៃអង្គារ(ទី១ខែតុលា) ប្រទេសអ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីល ផ្លោងចូលប្រទេសអ៊ីស្រាអែល ចំនួន១៨០គ្រាប់។

ឆេះរថយន្តក្រុង ដឹកសិស្សកម្សាន្ត នៅប្រទេសថៃ ស្លាប់ជាង២០នាក់!

សិស្សរួមនិងគ្រូ.ចំនួន២៥នាក់ បានស្លាប់ ដោយសារភ្លើងឆេះរថយន្តដឹកសិស្សយ៉ាងសន្ធោសន្ធៅ នៅ​ប្រទេ​ស​ថៃ នាថ្ងៃអង្គារ(ទី១ខែតុលា) ខណៈរថយន្តនោះ មានអ្នកដំណើរសរុប៤៤នាក់…!។

រដ្ឋសភានៃប្រទេសជប៉ុន បោះឆ្នោត តែងតាំងលោក Shigeru Ishiba ជានាយករដ្ឋមន្រ្តី!

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ រដ្ឋសភាជប៉ុន បានបោះឆ្នោតតែងតាំងលោក Shigeru Ishiba ប្រធានគណបក្សប្រជាធិបតេយ្យសេរី(LDP) ជានាយករដ្ឋមន្រ្តីថ្មី..!។

Update៖ អ្នកកាសែតម្នាក់ទៀតបានស្លាប់ ដោយសារអ៊ីស្រាអែលវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលបាននិយាយ កាលពីថ្ងៃចន្ទ(ទី៣០ខែកញ្ញា)ថា អ្នកកាសែតជនជាតិប៉ាឡេស្ទីនម្នាក់ទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប..។