UNព្រមានថា ការវាយលុករបស់អ៊ីស្រាអែល លើទីក្រុងRafah នឹងក្លាយជាការសម្លាប់រង្គាល!

ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិ លោក Martin Griffiths បានចេញមុខព្រមានខ្លាំងៗថា ការវាយលុករបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា អាចឈានទៅដល់ “ការសម្លាប់មនុស្សដ៏រង្គាលមួយ”។

ស្តេចហ្ស៊កដានី សម្តែងការព្រួយបារម្ភ អំពីការវាយលុក របស់អ៊ីស្រាអែលលើ Rafah!

ស្តេច Abdullah II របស់ហ្ស៊កដានីបានសម្តែងការព្រួយបារម្ភ អំពីផែនការរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារលើ Rafah ។ ដោយនិយាយថា “វាប្រាកដណាស់ថានឹងបង្កើតគ្រោះមហន្តរាយមនុស្សធម៌ មួយផ្សេងទៀត” ។

Update៖ លោក បៃដិន ទទួលស្គាល់ថា ជនជាតិប៉ាឡេស្ទីនជាច្រើន ដែលត្រូវបានសម្លាប់នៅហ្គាហ្សា គឺជាជនស៊ីវិលស្លូតត្រង់!

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយ កាលពីថ្ងៃចន្ទថា ជនជាតិប៉ាឡេស្ទីនជាច្រើន ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ Gaza។ គឺជាជនស៊ីវិលស្លូតត្រង់ ដែលធ្វើអោយមានការព្រួយបារម្ភជាថ្មីអំពីអ៊ីស្រាអែល ។

Update៖ សមាជិកព្រឹទ្ធសភាអាមេរិកថ្កោលទោស នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចំពោះការវាយប្រហារបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា!

សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders បានថ្កោលទោស ចំពោះការវាយប្រហារឥតឈប់ឈរ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រួមនិងសមាជិកសភាអាមេរិកខ្លះ ដែលគាំទ្រ ឱ្យអ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា។

Update៖ រុស្ស៊ីបាញ់កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង វាយ​ប្រហារ​មកលើអ៊ុយក្រែន! 

អ៊ុយក្រែន​អះអាង​ថា រុស្ស៊ីបាន​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង​កម្រិត​ខ្ពស់ ។ ដែល​អ្នក​ជំនាញ​និយាយ​ថា ស្ទើរតែ​មិន​អាច​បាញ់​ទម្លាក់​បាន​ជា​លើក​ដំបូង ក្នុង​សង្រ្គាម​រយៈពេលជិត ២ឆ្នាំមកនេះ។

រុស្ស៊ីសង្ឃឹមថា ប្រធានាធិបតីហ្វាំងឡង់ថ្មី នឹងរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី!

វិមានក្រឹមឡាំង សង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតហ្វាំងឡង់ Alexander Stubb នឹងរក្សាតុល្យភាព ក្នុងទំនាក់ទំនងម៉ូស្គូ-ហែលស៊ីងគី នៅពេលចូលកាន់តំណែងក្នុងខែមីនា ។

រុស្ស៊ី សម្រេចដាក់ទណ្ឌកម្ម លើជនជាតិអង់គ្លេស ចំនួន១៨នាក់! 

ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃចន្ទ បានប្រកាសថា ទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មសងសឹកប្រឆាំង នឹងពលរដ្ឋអង់គ្លេសចំនួន១៨នាក់រួមទាំងអ្នកសិក្សាផងដែរ។

ភ្លើងឆេះសួនកម្សាន្ត នៅស៊ុយអែត បណ្ដាលឱ្យបាត់ខ្លួនម្នាក់ និងរបួស១៦នាក់!

អគ្គីភ័យដ៏ធំមួយ បានផ្ទុះកក្រើកសួនកម្សាន្តស៊ុយអែត ក្នុងទីក្រុង Gothenburg កាលពីថ្ងៃចន្ទបណ្តាលឲ្យមនុស្សម្នាក់បាត់ខ្លួន និង 16 នាក់ផ្សេងទៀតរងរបួស។

ខ្មាន់កាំភ្លើងបាញ់ប្រហារ នៅជិតរដ្ឋធានីក្រិក បណ្តាលឱ្យស្លាប់៤នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទថា ការបាញ់ប្រហារ នៅភាគខាងត្បូងនៃរដ្ឋធានីអាថែនរបស់ក្រិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ២៨.១៧៦​នាក់!

នៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាល ហ្គាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន។ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,១៧៦នាក់ និង៦៧,៧៨៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣…