Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤២.៨០០នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន នៅថ្ងៃពុធ(ទី២៣ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។

Update៖ ការស្ទង់មតិថ្មី លោកស្រី Harris បន្តនាំមុខលោក ត្រាំ ក្នុងការបោះឆ្នោតនាពេលខាងមុខ!

សារព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារស្រាវជ្រាវអ៊ីបសូស (Reuters/Ipsos) បានរកឃើញថា អនុប្រធានាធិបតីបក្សប្រជាធិបតេយ្យអាមេរិក លោកស្រី Kamala Harris បានបន្តនាំមុខ ៣ពិន្ទុលើលោកអតីតប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ ក្នុងតួលេខ ៤៦% ទល់នឹង…

Update៖ កូរ៉េខាងត្បូង គ្រោងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីកូរ៉េខាងជើងបញ្ជូនទាហានទៅជួយរុស្ស៊ី!

ក្រុមមន្រ្តីទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូងអាចនឹងពិចារណាផ្គត់ផ្គង់អាវុធ ដោយផ្ទាល់ឱ្យទៅអ៊ុយក្រែន ដើម្បីជាផ្នែកមួយនៃចំណាត់ការឆ្លើយតប ចំពោះទំនាក់ទំនងយោធារវាងកូរ៉េខាងជើងនិងរុស្ស៉ី។

ក្រុមហ៊ុន ហុងដា ប្រមូលរថយន្តជាង ៧០ម៉ឺនគ្រឿងមកជួសជុលឡើងវិញ ដោយសារបញ្ហាបូមប្រេង!

ក្រុមហ៊ុន Honda បានប្រមូលរថយន្តជាង 700,000 គ្រឿង មកជួសជុលឡើងវិញ។ ដោយសារបញ្ហាម៉ាស៊ីនបូមប្រេងសម្ពាធខ្ពស់ ដែលអាចបំបែក និងលេចធ្លាយ ដែលបង្កើនហានិភ័យនិងអគ្គីភ័យ..!។

Update៖ អ៊ីស្រាអែលបញ្ជាក់ពីការសម្លាប់មេដឹកនាំបន្ទាប់ នៃក្រុមហេសបូឡា គឺលោក Hashem Safieddine!

អ៊ីស្រាអែល បានបញ្ជាក់ពីការសម្លាប់មេដឹកនាំបន្ទាប់ របស់ក្រុមហេសបូឡាហ៍ នៅក្នុងការវាយប្រហារតាមអាកាសលើក្រុងបេរូត ភាគខាងត្បូង កាលពីដើមខែតុលា។

Update៖ ទង់ជាតិកូរ៉េខាងជើង និងរុស្ស៊ី ត្រូវគេប្រទះឃើញលើកឡើងរួមគ្នានៅភាគខាងកើតអ៊ុយក្រែន!

សារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារ (ទី២២ ខែតុលា) បានរាយការណ៍ថា ទង់ជាតិរបស់កូរ៉េខាងជើងត្រូវបានលើកឡើងរួមគ្នាជាមួយនឹងទង់ជាតិរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

Update៖ កងកម្លាំងយោធាប៉ារ៉ា វាយប្រហារស្លាប់មនុស្សជាង១០នាក់នៅស៊ូដង់!

អង្គការមិនមែនរដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)ថា មនុស្សជាង១០នាក់បានស្លាប់ដោយសារកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) វាយប្រហារលើទីក្រុង និងភូមិជាច្រើន នៅភាគកណ្តាលប្រទេសស៊ូដង់។

Update៖ ពលរដ្ឋប៉ាឡេស្ទីន ភៀសខ្លួនចេញពីក្រុង Beit Lahiya នៃតំបន់ហ្កាហ្សា!

ប្រជាជនប៉ាឡេស្ទីន កំពុងភៀសខ្លួនចេញពីក្រុង Beit Lahiya តំបន់ហ្កាហ្សា នៅថ្ងៃអង្គារ (ទី២២ ខែតុលា) ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប នៅតែបន្តដដែល។

ចិនថ្កោលទោសការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅមីយ៉ាន់ម៉ា!

ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយគ្រាប់បែកលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ(ទី១៨ខែតុលា) បានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនល្មើស។ -នេះបើតាមសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា។ ការវាយប្រហារនេះបានកើតឡើងក្នុងពេលដែលមានការកើនឡើង នៃអារម្មណ៍ប្រឆាំងចិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីចិនបានដាក់សម្ពាធលើក្រុមឧទ្ទាមឱ្យបញ្ឈប់ការប្រយុទ្ធប្រឆាំងនឹងរបបយោធា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian…

Update៖ ចាប់ខ្លួនអតីតប្រធានាធិបតីអាល់បានី ពីបទលាងលុយកខ្វក់!

អតីតប្រធានាធិបតីអាល់បានី Ilir Meta ត្រូវបានចាប់ខ្លួនពីបទលាងលុយកខ្វក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)។