ប្រទេសម៉ាលី បិទស្ថានីយទូរទស្សន៍បារាំងចំនួន១ ដោយចោទថា រំលោភ​លើ​អត្ថបទ​នីតិប្បញ្ញត្តិ!

រទេសម៉ាលី បានផ្អាក ស្ថានីយទូរទស្សន៍បារាំង ចំនួន១ផ្សេងទៀត។ -នេះបើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ(ទី១១ខែកញ្ញា)។

Update៖ អេហ្ស៊ីប រំពឹងទុកថា សង្គ្រាមនៅតំបន់ហ្គាហ្សា អាចនឹងត្រូវបញ្ចប់!

រទេសអេហ្ស៊ីប បាននិយាយ កាលពីថ្ងៃពុធ(ទី១១ខែកញ្ញា)ថា កិច្ចចរចាបទឈប់បាញ់នៅហ្គាហ្សាស្ទ្រីប ក្នុងរដ្ឋធានីដូហាកាតា បានបញ្ចប់ហើយ!។

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលសមុទ្រខាងកើត ចំនួន១គ្រាប់ទៀត!

ប្រទេសកូរ៉េ​ខាងជើង​ បាន​បាញ់​មី​ស៊ីល​ផ្លោង​ មិន​ស្គាល់ម៉ាកមួយ​គ្រាប់ ចូលសមុទ្រ​ខាងកើត នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍(ទី១២ខែកញ្ញា)។ -នេះបើយោងតាម កាសែត Yonhap News។

Update៖ ហូឡង់​ កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ មកសួរនាំពាក់ព័ន្ធការផ្គត់ផ្គង់​មីស៊ីលឱ្យរុស្ស៊ី! 

ដ្ឋមន្ត្រីការបរទេសហូឡង់ បាននិយាយកាលពីថ្ងៃពុធ(ទី១១ខែកញ្ញា)ថា លោកបានកោះហៅ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ មកសួរនាំ ជុំវិញការចោទប្រកាន់ថា ទីក្រុងតេអេរ៉ង់ បានផ្គត់ផ្គង់មីស៊ីលផ្លោង ទៅកាន់ប្រទេសរុស្ស៊ី។

ផ្ទុះហិង្សា រវាងប៉ូលិសអូស្រ្តាលី និងក្រុមបាតុករ ដែលប្រឆាំងសង្រ្គាម ដោយចាប់ខ្លួន៣៩នាក់!

ក្រុមបាតុករប្រឆាំងសង្រ្គាម និងប៉ូលិសអូស្រ្តាលី បានប៉ះទង្គិចគ្នា នៅក្រៅកន្លែង ពិព័រណ៍វិស័យការពារជាតិ ក្នុងទីក្រុង Melbourne នៅថ្ងៃពុធ(ទី១១ខែកញ្ញា)នេះ។ ដោយមនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន។ -នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

លិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រសេណេហ្គាល់ រកឃើញសាកសព ២៦នាក់ហើយ!

កងទ័ពជើងទឹកសេណេហ្គាល់បាននិយាយ នៅលើប្រព័ន្ធ X ថា ចំនួនអ្នកស្លាប់ ដោយសារលិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រសេណេហ្គាល់ បានកើនដល់២៦ នាក់ហើយ បន្ទាប់ពីការរកឃើញសាកសព១៧បន្ថែមទៀត កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)។

Update៖ អេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះក្នុងកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អារ៉ាប់ ដើម្បីពិភាក្សា​អំពី​សង្គ្រាម​អ៊ីស្រាអែល​!

កិច្ច​បប្រជុំថ្នាក់រដ្ឋមន្ត្រី​អារ៉ាប់​ បាន​កោះ​ប្រជុំ​ នៅ​ក្នុង​រដ្ឋធានី​គែរ​ របស់​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​អង្គារ​(ទី១០ខែកញ្ញា) ដើម្បី​ពិភាក្សា​អំពី​ការ​វាវាយលុ របស់​អ៊ីស្រាអែល​ លើ​តំបន់​ហ្គាហ្សា។

Update៖ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បណ្ដាលឱ្យប្រជាជនអ៊ុយក្រែន ស្លាប់ជាង១០.៧០០នាក់!

អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)ថាជនស៊ីវិលអ៊ុយក្រែនជាង 11,700 នាក់ត្រូវបានសម្លាប់ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ 2022 រហូតបច្ចុប្បន្ន…។

Update៖ អាមេរិក កំពុងពិចារណា សំណើរបស់អ៊ុយក្រែន ដែលចង់ប្រើអាវុធ វាយប្រហារលើទឹកដីរុស្ស៊ី!

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ(ទី១០ ខែកញ្ញា) បាននិយាយថា លោកកំពុងពិចារណា លើសំណើរបស់អ៊ុយក្រែន ។ ដែលចង់ប្រើប្រាស់អាវុធ ផ្ដល់ដោយសហរដ្ឋអាមេរិក វាយប្រហារ ចូលជ្រៅក្នុងទឹកដីរុស្ស៊ី។ -នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

Update៖ ហ្វីលីពីន នឹងបើកកិច្ចប្រជុំកំពូល នៅក្រៅវេទិកា UN ពាក់ព័ន្ធជម្លោះដែនសមុទ្រជាមួយចិន!

បេសកជនហ្វីលីពីន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារ(១០ ខែកញ្ញា) ថា កិច្ចប្រជុំកំពូល នៃបណ្ដាប្រទេសចំនួន២០ គ្រោងនឹងធ្វើឡើង នៅក្រៅវេទិកា មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែនេះ ដើម្បីស្វះស្វែងរកមធ្យោបាយ និយាយគ្នាដោយត្រឹមត្រូវ ទៅកាន់ប្រទេសចិន ជុំវិញការប្រឈមមុខដាក់គ្នាជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។