ហុងគ្រី សម្រេចលុបចោល ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់!

ប្រទេសហុងគ្រី បានប្រកាសលុបចោល នូវកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ដែលគ្រោងធ្វើនៅថ្ងៃទី 8 ខែកក្កដា នៅទីក្រុង Budapest ។

Update៖ អ៊ីស្រាអែលវាយប្រហារលើសាលារៀនហ្គាហ្សា កាលពីថ្ងៃសៅរ៍ ស្លាប់១០នាក់!

សាក្សីបាននិយាយថា៖ ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ បានស្លាប់ និងរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយ ក្នុងជំរុំជនភៀសខ្លួន Nuseirat កណ្តាលហ្គាហ្សាស្ទ្រីប។

Update៖ លោក ហ្សេលេនស្គី អរគុណនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ដែលគាំទ្រអ៊ុយក្រែន!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បានអរគុណ នាយករដ្ឋ​មន្រ្តី​អង់​គ្លេស​ថ្មី លោក Keir Starmer ដែលបន្ត​គាំទ្រទីក្រុងគីវ ក្នុងសង្រ្គាមប្រឆាំងនិងរុស្ស៊ី។

ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន គឺលោក Wang Wenbin បានអញ្ជើញមកដល់ភ្នំពេញ!

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសចិន ដែលត្រូវប្រចាំនៅប្រទេសកម្ពុជា លោក Wang Wenbin បានអញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ។

Update៖ អាមេរិក-អង់គ្លេស បើកការវាយប្រហារជាថ្មី លើក្រុមហ៊ូទីយេម៉ែន!

ក្រុម Houthi របស់ប្រទេសយេម៉ែន បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសជាថ្មីចំនួនបីរបស់សហរដ្ឋអាមេរិក និងអង់គ្លេសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ មកលើទីតាំងរបស់ខ្លួន នៅក្នុងខេត្ត Al Hudaydah ភាគខាងលិច។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ស្លាប់៤នាក់ទៀត!

យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន៤នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានស្ត្រី២នាក់ ។ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល មកលើផ្ទះចំនួន២នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍។

Update៖ ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ ដើម្បីគាំទ្រ​ប៉ាឡេស្ទីន!

ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិ ដើម្បីអនុវត្តសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន (CEIRPP) ក្នុងបំណងជំរុញការគាំទ្រ សម្រាប់ប៉ាឡេស្ទីន។

Update៖ លោក ពូទីន និយាយថា មានតែលោក ត្រាំ ទេដែលមានចិត្តស្មោះក្នុងការចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយ នៅក្នុងសន្និសីទព័ត៌មាន នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍(០៤កក្កដា)។ ដោយលោកមានជំនឿថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ…

បារាំង ដាក់ពង្រាយកម្លាំងប៉ូលិស៣ម៉ឺននាក់ ដើម្បីទប់សភាពការណ៍ ក្រោយបោះឆ្នោតនៅថ្ងៃអាទិត្យនេះ!

រដ្ឋមន្ត្រីបារាំង បាននិយាយថា៖ នគរបាលប្រហែល៣០.០០០នាក់នឹងត្រូវដាក់ពង្រាយ នៅទូទាំងប្រទេស នៅល្ងាចថ្ងៃអាទិត្យ(០៧ កក្កដា)។ បន្ទាប់ពីការបោះឆ្នោតសភាជុំទី២ដ៏តានតឹង ដើម្បីធានាថា មិនមានបញ្ហាណាមួយកើតឡើង ។ ខណៈបេក្ខជនឈរឈ្មោះជាច្រើននាក់បាននិយាយថា ពួកគេក្លាយជាជនរងគ្រោះ នៃការវាយប្រហារអំឡុងពេលធ្វើយុទ្ធនាការ…!។ ការបោះឆ្នោតសភាជុំទីពីរ នៅថ្ងៃអាទិត្យនេះ នឹងកំណត់ថាតើបក្សរួមរួបកម្លាំងជាតិ…

លោក បៃដិន និយាយថា ខ្ញុំមិនទៅណាទេ ដោយលោកនឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិថ្មីនេះ!

លោកប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ខ្ញុំមិនទៅណាទេ “I’m not going anywhere” ។