ការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើតំបន់ហ្គាហ្សាបានពន្យារពេលជាលើកទី២!

ការបោះឆ្នោតលើសេចក្តីព្រាង នៃការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ដែលស្វែងរកការផ្អាកអរិភាព នៅតំបន់ហ្គាហ្សា ដើម្បីផ្តល់ជំនួយត្រូវបានពន្យារពេល កាលពីថ្ងៃអង្គារ ជាលើកទីពីរជាប់ៗគ្នា។

ផ្ទុះភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ បណ្ដាលឱ្យជម្លៀសមនុស្ស រាប់ពាន់នាក់!

ភ្នំភ្លើងមួយនៅភាគនិរតី នៃប្រទេសអ៊ីស្លង់បានផ្ទុះឡើង បញ្ចេញកម្អែភ្នំភ្លើង និងផ្សែងពាសពេញតំបន់ធំទូលាយ ១សប្តាហ៍ បន្ទាប់ពីអ្នកស្រុកជិត4,000 នាក់នៃទីក្រុងក្បែរនោះ ត្រូវបានជម្លៀសចេញ ចំពេលមានសកម្មភាពរញ្ជួយដីខ្លាំង។

Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសចិន បានកើនដល់ ១១១នាក់ហើយ!

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី១៩ខែធ្នូថា មនុស្សយ៉ាងតិច១១១នាក់ ត្រូវបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ នៅខេត្ត Gansu ភាគពាយព្យរបស់ប្រទេសចិន។

ចិននិងកូរ៉េខាងជើង បើកកិច្ចប្រជុំបន្ទាន់ ស្រពេលលោកខាងលិច ប្រតិកម្មរឿងកូរ៉េខាងជើង បាញ់មីស៊ីល!

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ។ ស្របពេលដែលទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល ដែលមានសមត្ថភាពទៅដល់គ្រប់ទីកន្លែង ក្នុងសហរដ្ឋអាមេរិក។

អាមេរិក បង្កើត​បេសកកម្ម​ចម្រុះ​ជាតិ​សាសន៍ ដើម្បីទប់ទល់និង​ការ​វាយ​ប្រហារ​របស់​យេម៉ែន នៅ​សមុទ្រ​ក្រហម!

សហរដ្ឋអាមេរិក បានប្រកាសពីការបង្កើតបេសកកម្មចម្រុះជាតិសាសន៍ មួយកាលពីថ្ងៃចន្ទ ។ ដើម្បីប្រឆាំងការវាយប្រហារ ដោយក្រុម Houthi របស់យេម៉ែន លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។

ចាប់តាំងពីអ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាមក បណ្ដាលឱ្យស្លាប់អ្នកកាសែត៩២នាក់ហើយ!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់អ្នកកាសែតចំនួន 92 នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធាអ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។

ជប៉ុន ចេញមុខតវ៉ា​ចំពោះការ បាញ់​បង្ហោះ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង!

ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បាននិយាយថា ប្រទេសជប៉ុនបានធ្វើការតវ៉ាការទូត ជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួច ដោយទីក្រុងព្យុងយ៉ាង។

អ៊ីស្រាអែលរកឃើញ ផ្លូវក្រោមដីរបស់ក្រុមហាម៉ាស១ទៀត ដែលមានប្រវែង ៤គីឡូម៉ែត្រ!

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានរកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅភាគខាងជើងហ្គាហ្សា ដែលលាតសន្ធឹង ជិតព្រំដែនរវាងអ៊ីស្រាអែល។

លោក ពូ​ទីន ថ្លែងថា រុស្ស៊ី គ្មានបំណងវាយប្រហារលើ អង្គការណាតូនោះឡើយ!

ប្រធានាធិបតីរុស្ស៊ី បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាទីក្រុងមូស្គូ អាចនឹងវាយប្រហារ«ណាតូ»នាពេលអនាគត..!។ ដោយថាៈ ការលើកឡើងនេះជារឿង មិនសមហេតុសមផល ។

អ៊ីស្រាអែលវាយប្រហារ លើជំរុំភៀសខ្លួនហ្គាហ្សា កាលពីថ្ងៃអាទិត្យ បណ្ដាលឱ្យស្លាប់៩០នាក់!

យ៉ាងហោចណាស់មនុស្ស 90នាក់បានស្លាប់ និងជាង 100នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងGaza ។