ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទ (២៥ ធ្នូ)ថា ទឹកជំនន់ដែលបង្កឡើង ដោយសារទឹកភ្លៀង!។ បានលិចលុងផ្ទះសម្បែង ផ្លូវ ជាច្រើននៅភាគខាងត្បូងប្រទេសថៃ ខណៈផ្លូវរថភ្លើងមួយចំនួន ត្រូវបានបង្ខំឱ្យបិទផងដែរ។
Category: ពត៌មានអន្តរជាតិ
ខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស៧៦នាក់ក្នុងសហគមន៍ នៃប្រទេសនីហ្សេរីយ៉ា!
មន្ត្រីក្នុងតំបន់បាននិយាយ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ មនុស្ស៧៦នាក់ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខបាញ់សម្លាប់ នៅទីតាំងសហគមន៍ភាគខាងជើង និងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា។ ការវាយប្រហារ បានកើតឡើងនៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋាន Bokkos និង Barkin-Ladi នៃរដ្ឋ Plateau។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២០.៦៧៤នាក់ហើយ និងរបួសជាង៥០.០០០នាក់!
ក្រសួងសុខាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ ជាជនជាតិប៉ាឡេស្ទីន។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានកើនឡើងដល់ ២០.៦៧៤នាក់ហើយ។
អ៊ីរ៉ង់បដិសេធថា ខ្លួនពុំបានវាយប្រហារនាវាដឹកប្រេង ក្នុងសមុទ្រឥណ្ឌា ដូចដែលអាមេរិកចោទប្រកាន់នោះឡើយ!
ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាសច្រានចោល ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងតេអេរ៉ង់បានវាយប្រហារកប៉ាល់ ដឹកប្រេងគីមីនៅក្នុងមហាសមុទ្រឥណ្ឌា ។ ខណៈដែលភាពតានតឹង កើនឡើងទូទាំងពិភពលោក ជុំវិញការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្រ។
អង្គការសុខភាពពិភពលោក ថ្លែងថាភាពអត់ឃ្លាន កាន់តែធ្ងន់ធ្ងរនៅមន្ទីរពេទ្យហ្គាហ្សា!
អង្គការសុខភាពពិភពលោក ប្រកាសថា ខ្លួនបានដឹកនាំបេសកកម្ម ទៅកាន់មន្ទីរពេទ្យ ។ ដែលមិនមានមុខងារ នៅភាគខាងជើងហ្គាហ្សាកាលពីចុងសប្តាហ៍ ដោយបាន ពណ៌នាអំពីការកើនឡើង នៃភាពអស់សង្ឃឹម និងភាពអត់ឃ្លាន ដែលកំពុងជំរុញឱ្យមានការផ្គត់ផ្គង់រថយន្តជំនួយដល់អ្នកស្រុក។
បាតុករ នៅប្រទេសម៉ារ៉ុក ផ្ទុះការតវ៉ាគាំទ្រប៉ាឡេស្ទីន និងស្នើឱ្យរដ្ឋាភិបាលខ្លួន ផ្តាច់ទំនាក់ទំនងជាមួយ អ៊ីស្រាអែល!
មនុស្សរាប់ពាន់នាក់ បាននាំគ្នាដើរដង្ហែក្បួនដ៏ធំមួយ ដើម្បីបង្ហាញការគាំទ្រចំពោះប៉ាឡេស្ទីន នៅក្នុងទីក្រុងរ៉ាបា (Rabat) នៃប្រទេសម៉ារ៉ុក ដោយទាមទារឲ្យម៉ារ៉ុក បញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល។
Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាស លើជំរុំជនភៀសខ្លួន នៅហ្គាហ្សា ស្លាប់៧០នាក់!
ទូរទស្សន៍រដ្ឋប៉ាឡេស្ទីន បានរាយការណ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន al-Maghazi នៅកណ្តាលហ្គាហ្សាស្ទ្រីប.!។
ចិនថា ហ្វីលីពីន សមគំនិតជាមួយបរទេសខាងក្រៅ ដើម្បីបង្កហេតុនៅសមុទ្រចិនខាងត្បូង!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២៥ ខែធ្នូនេះ បានចោទប្រកាន់ហ្វីលីពីនថា បានបំពានចូលទឹកដីរបស់ចិន ។ ក្នុងតំបន់សមុទ្រចិនខាងត្បូង ម្ដងហើយម្ដងទៀត ព្រមទាំងបំប៉ោងបំផ្លើសព័ត៌មានមិនពិត និងបានសមគំនិត ជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កចលាចល។
អ៊ីរ៉ង់ រិៈគន់ UN ថាគ្មានសមត្ថភាព ក្នុងការបញ្ឈប់សង្រ្គាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា!
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានចេញមុខនិយាយរិៈគន់ចំពោះការអសមត្ថភាព នៃបណ្តាស្ថាប័នអន្តរជាតិ ក្នុងការបញ្ឈប់ ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា សង្គ្រាមហ្គាហ្សា គឺត្រូវលះបង់ធំធេងពីសំណាក់កងទ័ពអ៊ីស្រាអែល!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាម នៅតំបន់ហ្គាហ្សា កំពុងកំណត់តម្លៃដ៏ធ្ងន់មួយ ។ ខណៈដែលចំនួនទាហាន ដែលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសបានកើនឡើង។