រដ្ឋាភិបាលអាណតិ្តទី៧ ជាដំណាក់ការ“វៈកាត់”អ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈនិងក្រមសិលធម៌!

(ព្រះវិហារ)៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ លើកទិសដៅបន្តការងារឆ្នាំ២០២៤។

រយៈពេលជិត១ខែដើមឆ្នាំនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបល្បែងស៊ីសង៥៣ទីតាំងនិងបញ្ចូនជនសង្ស័យទៅតុលាការ៧២នាក់!

(ភ្នំពេញ)៖ គិតត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ។ បានបើកប្រតិបត្តិការបង្ក្រាប ករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សិស្សសាលា៣នាក់ចេញពីរៀន នាំគ្នាទៅលោតទឹកប្រឡាយ ជាប់ក្បាលនិងភក់ឈ្លក់ស្លាប់ម្នាក់!

(ភ្នំពេញ​)៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ ក្នុង​ចំណោមក្មេង៣​នាក់ បាន​ជាប់​ក្បាល​នឹង​ភក់​ បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់ ខណៈពួកគេនាំ​គ្នា ទៅ​លេង​ទឹក​ប្រឡាយ និងលោត​លេងក្នុងភក់។

ឃាត់ខ្លួនមន្ត្រី​អាវុធហត្ថ ស្រុក​ចិត្រ​បុរី​ម្នាក់ ករណីប្រើ​កាំ​​ភ្លើង​ខ្យល់​បា.ញ់​សត្វ​កុក នៅ​បឹង​រំលា​ច!

(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤​ ។

ធ្វើកិច្ចសន្យាលោកគ្រូឥណ្ឌា១២ភាសា ជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ទីបំផុត! លោក ញ៉ឹប សុភិន ហៅបារមី លោកគ្រូឥណ្ឌា១២ ភាសា បានចុះកិច្ចសន្យា ជាមួយមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ។ ដោយមិនឱ្យថតផ្សាយផ្ទាល់ ពេលទស្សទាយ និងមិនផ្សព្វផ្សាយវីដេអូ សូត្រធម៌ដែលមិនមានប្រភពច្បាស់លាស់ ព្រោះធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ…

បញ្ជូនឧក្រិដ្ឋជន ជនជាតិចិន៦នាក់ និងគ្រឿងញៀនជាង១.៥០០គីឡូក្រាមទៅតុលាការ!

(ភ្នំពេញ)៖សមត្ថកិច្ចបានបញ្ជូនឧក្រិដ្ឋជនដែលជាជនជាតិចិនចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀនជាង១.៥០០គីឡូក្រាម ទៅតុលាការខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែមករា ដើម្បីចាត់ការតាមច្បាប់។ យោងតាមផេកអគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២៩ ខែមករាបានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀន៥១កេសចំនួន១.៥៣០ដុំស្មើទម្ងន់១តោន៥១៣គីឡូ៤០៩.៦០ក្រាម។កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនក្រុមឧក្រិដ្ឋជននិងវត្ថុតាង ទៅតុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់។

ឃាត់ខ្លួននគរបាលប៉ុស្ដិ៍ម្នាក់ និងប្រជាការពារ២នាក់ទៀត ពាក់ព័ន្ធករណី គំរាមយកប្រាក់!

(ភ្នំពេញ)÷កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ម្នាក់ និងប្រជាការពារ២នាក់ ពាក់ព័ន្ធករណីគំរាមកំហែង យកប្រាក់ពីប្រជាពលរដ្ឋ។

មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លាប់ម្នាក់ នៅស្រុកស្ទោង!

(កំពង់ធំ)បុរសម្នាក់ត្រូវគេស្គាល់ជា ប្រធានការិយាល័យបរិស្ថានស្រុកស្ទោង បានបើករថយន្តក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ។

Update៖ សហគមន៍ជនជាតិដើមភាគតិច ថាឈ្មោះ អឿន ម៉ៅ និងបក្ខពួក ដើរចាប់យកដីព្រៃនៅស្រុកកោះញែក លក់យ៉ាងអនាធិបតេយ្យ!

(មណ្ឌលគិរី)៖ ពលរដ្ឋសហគមន៍”ជនជាតិដើមភាគតិច”នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី..!។

អគ្គិភ័យបានលេបត្របាក់ យកផ្ទះអស់១ខ្នង នៅស្រុកសាមគ្គីមុនីជ័យ!

(កំពង់ស្ពឺ)៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ និងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់..!។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ។