Blog
ឃាត់ខ្លួនជនជាតិចិន៣នាក់ ករណីនាំចូលស្លាចិនក្លែងក្លាយ ចំនួន១.០០០កញ្ចប់!
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣ បានបង្ក្រាបផលិតផល ស្លាចិនម៉ាក KOUWEIWANG ក្លែងក្លាយចំនួន១.០០០កញ្ចប់ ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់។
នាយករដ្ឋមន្ត្រី ប្រាប់ក្រុមប្រឆាំងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយបរទេសទេ!
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងភូតកុហក ឥតឈប់ឈរនោះថា“ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយបរទេសទេគឺលុយ BOT”។
បញ្ជូនក្រុមទំនើង៤នាក់ ទៅតុលាការករណីប្រើដាវនិងកាំបិត កា.ប់ជនរងគ្រោះឱ្យរបួសធ្ងន់!
(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថ បានបង្ក្រាបក្រុមជនសង្ស័យ៤នាក់ នៅកន្លែងផ្សេងគ្នា ករណីប្រព្រឹត្តអំពើហិង្សា ដោយចេតនា ប្រើដាវ-កាំបិតកាប់ជនរងគ្រោះ ឱ្យរងរបួសធ្ងន់ និងបញ្ជូនទៅតុលាការ នៅថ្ងៃទី២៦ ខែធ្នូ។
សម្តេចធិបតី សមទ្ធផលដែលកម្ពុជាទទួលបាននៅថ្ងៃនេះ គឺកើតចេញពីសន្តិភាព ក្នុងរយៈពេល២៥ឆ្នាំកន្លងមក!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ផលលាភ ដែលកម្ពុជាទទួលបាននៅពេលនេះ។ គឺកើតចេញពីសន្តិភាព ដែលកម្ពុជា មានរយៈពេល២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន…
ឥណ្ឌា ដាក់ពង្រាយនាវាចម្បាំងទៅកាន់សមុទ្រអារ៉ាប់ ក្រោយរងការវាយប្រហារ លើនាវាដឹកប្រេង!
ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ខ្លួន បានបញ្ជូននាវាពិឃាតមីស៊ីល នាំផ្លូវទៅកាន់សមុទ្រអារ៉ាប់ បន្ទាប់ពីការវាយប្រហារ លើនាវាដឹកប្រេងគីមី ដែលភ្ជាប់ជាមួយអ៊ីស្រាអែល នៅឯឆ្នេរសមុទ្ររបស់ខ្លួន។
Update៖ តុលាការថៃ សម្រេចលើកលែងទោសដល់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា!
កាលពីថ្ងៃអង្គារទី២៦ ខែធ្នូនេះ នាយកដ្ឋានព្រហ្មទណ្ឌ នៃតុលាការកំពូលរបស់ប្រទេសថៃ។ បានសម្រេចលើកទោស អតីតនាយករដ្ឋមន្ត្រីថៃ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប់ចោទពីបទៈ ប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) លោក Thawil Pliensri…
បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ករណីគ្រឿងញៀនជិត១គីឡូក្រាម!
(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៦ ខែធ្នូ បានបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ដឹកជញ្ជូនសារធាតុញៀនជិត១គីឡូក្រាម។
Update៖ អ៊ីស្រាអែលបញ្ជូនសាកសពជនជាតិប៉ាឡេស្ទីន រាប់សិបនាក់មកកាន់តំបន់ហ្កាហ្សា!
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន ទួរគី Anadolu បានឲ្យដឹងថា សាកសពជនជាតិប៉ាឡេស្ទីន រាប់សិបនាក់..!។ ដែលត្រូវបានសម្លាប់ ដោយកងទ័ពអ៊ីស្រាអែល និងត្រូវឃុំខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការជើងគោក របស់អ៊ីស្រាអែល។ បានបញ្ជូនមកដល់តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ។
Update៖ អាមេរិកបាញ់ទម្លាក់ដ្រូន និងកាំជ្រួចជាច្រើនគ្រាប់ នៅសមុទ្រក្រហមដែលជារបស់ក្រុមឧទ្ទាមHouthi!
យោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 12គ្រឿង កាំជ្រួចមីស៊ីលប្រឆាំងនាវាចំនួន3 និងកាំជ្រួចវាយប្រហារដីចំនួន2 ។ ដែលត្រូវបានបាញ់ ដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយប្រទេសយេម៉ែននៅកប៉ាល់ នៅសមុទ្រក្រហមភាគខាងត្បូង។
អង្គការសហប្រជាជាតិ តែងតាំងលោកស្រី Sigrid Kaag ជាអ្នកគ្រប់គ្រងជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សា!
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានតែងតាំងលោកស្រី Sigrid Kaag ជាអ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សា។