Blog

អ៊ីស្រាអែលនិយាយថា សង្គ្រាមកម្ចាត់ក្រុមហាម៉ាស នឹងប្រើពេលរាប់ខែទៀត!

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា សង្គ្រាមរបស់ប្រទេសខ្លួន ។ ជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា អាចអូសបន្លាយ ពេលច្រើនខែទៀត ទោះសហរដ្ឋអាមេរិក ជំរុញឲ្យខ្លួន កាត់បន្ថយប្រតិបត្តិការយោធា ដោយសារមានជនស៊ីវិលស្លាប់ច្រើនឡើងៗ ក៏ដោយ។

អាមេរិកជំរុញឱ្យអ៊ីស្រាអែល យកចិត្តទុកដាក់ ក្នុងការការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា!

ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យ អ៊ីស្រាអែល យកចិត្តទុកដាក់បន្ថែមទៀត។ ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា ចំពេលមានរបាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យកងទ័ពអ៊ីស្រាអែល កាត់បន្ថយសង្គ្រាមដីរបស់ខ្លួននៅក្នុងរង្វង់។

Update៖ សិស្សនិស្សិត​ចំនួន៣.៦៧៩នាក់ហើយ បានស្លាប់​ដោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល!

ការវាយប្រហារ របស់​កងទ័ព​អ៊ីស្រាអែល បណ្ដាលឱ្យស្លាប់​សិស្ស​ចំនួន៣,៦៧៩នាក់ នៅក្នុង Gaza និង ៣៥នាក់​នៅ​តំបន់ West Bank។ ខណ​សិស្ស​ចំនួន៥,៤២៩នាក់​បាន​រងរបួស និង ៨២នាក់​ត្រូវបាន​ឃុំខ្លួន​។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៨.៧៨៧នាក់ហើយ!

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ។ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ 18,787 នាក់ហើយ ចាប់តាំងពីថ្ងៃទី៧ ខែតុលារហូតដល់បច្ចប្បន្ន។

Update៖ តុលាការដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews!

(ភ្នំពេញ)៖ នៅថ្ងៃទី១៤.១២.២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews ឱ្យមានសេរីភាពវិញហើយ..!។

ដំណឹងថ្ងៃទី១៤នេះ ឆ្លង(អូមីក្រុង)០២នាក់ ជាសះស្បើយពុំមានទេនិងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៣.១២.២០២៣។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០២នាក់ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់។

ថៃផ្ដន្ទាទោស សមាជិកសភា របស់គណបក្ស Move Forwardម្នាក់ពីបទប្រមាថព្រះមហាក្សត្រ!

(បាងកក)៖ តុលាការថៃ បានសម្រេចផ្តន្ទាទោសលើ សមាជិកសភាម្នាក់មកពីបក្ស Move Forward ឱ្យជាប់ពន្ធនាគាររយៈពេលសរុប៦ឆ្នាំ ។ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ និងបទល្មើសផ្សេងទៀត។

កម្ពុជា មិនអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាម ធ្វើអាជីវកម្មតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនោះឡើយ!

(ភ្នំពេញ)៖ ក្រោយពីសារព័ត៌មានបានចេញផ្សាយ ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុនវៀតណាម Vingroup ដែលនាំយករថយន្តតាក់ស៊ី អគ្គិសនី មកបម្រើការនៅកម្ពុជា។ ព័ត៌មាននោះធ្វើឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមហាជនតាមបណ្តាញសង្គម។

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យជនបរទេសម្នាក់ស្លាប់ និងរបួស៤នាក់!

(កំពង់ស្ពឺ)៖ រថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឱ្យជនបរទេសម្នាក់ស្លាប់ភ្លាម និងបរទស៤នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងលើផ្លូវជាតិលេខ៤៤ ក្នុងភូមិតាម៉ុល សង្កាត់/ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៣ខែធ្នូ។

ប្រសិនបើ​អ៊ុយក្រែន ប្រើមូលដ្ឋាន​កងទ័ពណា​តូ រុស្ស៊ីនឹង​ឆ្លើយតប​ភ្លាមៗតែម្ដង!

លោក Konstantin Gavrilov ប្រធាន​គណៈប្រតិភូ​រុស្ស៊ី ចូលរួម​កិច្ចពិភាក្សា​សន្តិសុខ និង​គ្រប់គ្រង​អាវុធ​នៅ​ទីក្រុង​វី​យែ​ន ។ បាន​និយាយថា ប្រទេស​រុស្ស៊ី នឹង​ងាក​ទៅរក​វិធានការ​ឆ្លើយតប ភ្លាមៗ ប្រសិនបើ​ទីក្រុង​គៀវ​។ ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស​របស់​អង្គការ​ណា​តូ សម្រាប់​តម្រៀប​យន្តហោះ​ដែល​ផលិត ដោយ​លោកខាងលិច ប្រគល់…