Blog

Update៖ រុស្ស៊ី​និយាយថា អ៊ុយក្រែន ព្យាយាមវាយរុលចូលក្នុងទឹកដីខ្លួន!

រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ​(ទី១៣ខែសីហា) បាន​និយាយ​ថា ការ​ប្រយុទ្ធ​ជាមួយ​កង​កម្លាំង​អ៊ុយក្រែន បាន​និងបន្ត​នៅ​ក្នុង​តំបន់ Kursk។

Update៖ ដោះលែងទាហាន​អ៊ីស្រាអែល៥​នាក់ ដែលរង​ការ​ចោទ​ប្រកាន់​ពី​បទ រំលោភ​អ្នក​ជាប់​ឃុំ!

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា តុលាការយោធាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ(ទី១៣ខែសីហា)បានបញ្ជាឱ្យដោះលែងទាហានអ៊ីស្រាអែល៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ៖ រំលោភផ្លូវភេទលើអ្នកឃុំឃាំងប៉ាឡេស្ទីនម្នាក់។

Update៖ លោក ត្រាំ ថាការឈប់ជាបេក្ខភាពប្រធានាធិបតី របស់លោក បៃដិន គឺជារដ្ឋប្រហារ! 

អតីតប្រធានាធិបតី សហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានអះអាងកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Joe Biden ត្រូវបានបង្ខំឱ្យចាកចេញពីការប្រជែងតំណែងប្រធានាធិបតី ដោយហៅការចាកចេញរបស់គាត់ថា ជា “រដ្ឋប្រហារ”។

Update៖ អ៊ុយក្រែនថា ខ្លួនវាយឆ្លងដែនចូលទឹកដីរុស្ស៊ី បានជម្រៅ១២គីឡូម៉ែត្រ!

កងកម្លាំងអ៊ុយក្រែន កាលពីថ្ងៃ(ទី១២ ខែសីហា) បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែន របស់ខ្លួន ដណ្ដើមបានទឹកដីចំនួន១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ ដែលអាចនឹងបង្ខំ ឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទទួលយកសន្តិភាព…!។

Update៖ អាជីវករថា ខ្លួនដឹកផ្លែឈើពីវៀតណាម ក្នុង១រថយន្តសាំយ៉ុង បង់លុយជាហូរហែ អស់ជិត១លានរៀល!

(ស្វាយរៀង)៖ អ្នកដែលតែងតែដឹកផ្លែឈើពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនតំបន់ដូង”ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង!។

Update៖ ដឹងមូលហេតុ ករណីសិស្សធាក់តុ.គ្រូ មកពីខឹងគ្រូដាក់កិច្ចការផ្ទះឱ្យធ្វើតែមិនធ្វើ និងបានពិន្ទុតិច!

(កំពង់ឆ្នាំង)៖ តាមរបាយការណ៍របស់នាយក(សាលាបឋមសិក្សាភូមិថ្មី)បានបញ្ជាក់ថា សិស្សឈ្មោះ រី សុវណ្ណ អាយុ១៣ឆ្នាំ ថ្នាក់ទី៦ បានប្រព្រឹត្តកំហុសចំនួន៣លើកមកហើយ នៅក្នុងថ្នាក់ ។ ព្រោះតែខឹងលោកគ្រូ ដាក់កិច្ចការផ្ទះឲ្យធ្វើតែមិនធ្វើ និងខឹងបានពិន្ទុតិចពេលសរសេរតាមអាន…!។

Update៖ លោក បៃដិន និងសម្ព័ន្ធមិត្តពិភាក្សាអំពីភាពតានតឹង នៅមជ្ឈិមបូព៌ា!

សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ ខែសីហា)ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយ ទៅកាន់មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស។

សម្តេចធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ នៅព្រឹកទី១៣ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

Update៖ អាមេរិកអះអាងថា ខ្លួនមិនពាក់ព័ន្ធក្នុងបាតុកម្ម នៅបង់ក្លាដែសនោះឡើយ!

សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ (១២ខែសីហា) ថា៖ អាមេរិក មិនបាននៅពីក្រោយ ក្នុងការតវ៉ាបណ្តេញលោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចេញពីនាយករដ្ឋមន្ត្រីបង់ក្លាដែស នោះទេ។

Update៖ លោក ពូទីន និយាយថា អ៊ុយក្រែនវាយប្រហារឆ្លងដែន ក្នុងបំណងចង់ឱ្យរុស្ស៊ី ចរចាបទឈប់បាញ់ប៉ុណ្ណោះ!

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ខែសីហា)ថា ការវាយប្រហារដ៏ធំ របស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនោះមក ។ គឺក្នុងបំណងចង់ ឱ្យប្រទេសរុស្ស៊ី ចរចាសន្តិភាព ជាមួយអ៊ុយក្រែនប៉ុណ្ណោះ។