កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) កងទ័ពអ៊ីស្រាអែលបានប្រមូលផ្តុំជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់35នាក់ រួមទាំងកុមារ បន្ទាប់ពីការវាយឆ្មក់របស់យោធានៅតំបន់West Bank ដែលកាន់កាប់។ ប្រភពពីសារព័ត៌មានAnadolu Agency។ គណៈកម្មាធិការកិច្ចការអ្នកឃុំឃាំង និងសង្គមអ្នកទោសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កុមារ និងអតីតអ្នកទោសគឺស្ថិតក្នុងចំណោមអ្នកជាប់ឃុំនៅក្នុងការវាយឆ្មក់ដែលបានកំណត់គោលដៅលើ Nablus, Salfit, Qalqilya, Jenin,…
Author: Bo Bunthan
Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសលើប្រទេសលីបង់ ស្លាប់១២នាក់និងរបួស៨នាក់!
កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់មនុស្ស12 នាក់បានស្លាប់ និង8 នាក់ទៀតរបួស បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅ Baalbek ភាគខាងកើតប្រទេសលីបង់។ ប្រភពពីសារព័ត៌មានAANews។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា ជនជាតិស៊ីរីប្រាំពីរនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារដែលបានកំណត់គោលដៅជំរុំសម្រាប់ជនភៀសខ្លួនស៊ីរីនៅទីក្រុង Wadi Fa’ra…
Update៖ ស៊ីរី ប្រកាសបទឈប់បាញ់នៅទីក្រុងSuwayda!
កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) រដ្ឋមន្ត្រីការពារជាតិស៊ីរី លោក Murhaf Abu Qasra បានប្រកាសបទឈប់បាញ់ក្នុងទីក្រុង Suwayda នៅភាគខាងត្បូងប្រទេសស៊ីរី បន្ទាប់ពីមានការចរចាជាមួយមេដឹកនាំសហគមន៍មូលដ្ឋាន។ ប្រភពពីសារព័ត៌មានAANews។ លោក Murhaf Abu Qasra បាននិយាយនៅលើ…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដាកឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
សម្ដេចធិបតី បញ្ជាឱ្យបោសសម្អាត ករណី(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា!
(ភ្នំពេញ)៖ បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ករណី(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា និងចុះហត្ថលេខាដោយសម្តេចធិបតីហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ បានលើកឡើងថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោកនិងតំបន់នៅកម្ពុជា…
Update៖ ដ្រូនមួយគ្រឿង វាយប្រហារលើរោងចក្រផលិតប្រេងរបស់អាមេរិកនៅប្រទេសអ៊ីរ៉ាក់!
នាថ្ងៃអង្គារ ទី១៥ ខែកក្កដា ការវាយប្រហារដោយដ្រូនមួយគ្រឿង បង្ខំឱ្យក្រុមហ៊ុនអាមេរិកផ្អាកប្រតិបត្តិការរបស់ខ្លូន នៅទីតាំងផលិតប្រេងក្នុងតំបន់ស្វយ័តឃឺដ ប្រទេសអ៊ីរ៉ាក់។ប្រភពពីសារព័ត៌មាន AFP។ ក្រសួងធនធានធម្មជាតិនៃតំបន់ស្វយ័តឃឺដ បានឱ្យដឹងថា អណ្តូងប្រេង Sarsang ក្នុងខេត្ត Duhok បានរងការវាយប្រហារ។ HKN…
Update៖ អ៊ីរ៉ង់ អះអាងថាខ្លួនមិនអាចទទួលយកបានទេចំពោះលក្ខខណ្ឌអាមេរិកដែលតម្រូវឲ្យបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម!
កាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា អ៊ីរ៉ង់ ថានឹងមិនមានកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ប្រភពពីសារព័ត៌មាន AFP។ លោក Ali Velayati ទីប្រឹក្សានៃមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei…
Update៖ រុស្ស៊ី ថាខ្លួនបានបាញ់កម្ទេចដ្រូនអ៊ុយក្រែន៥៥គ្រឿងទៀត!
អភិបាលក្នុងតំបន់ Lipetsk និង Voronezh នៃប្រទេសរុស្ស៊ីនិយាយថា មនុស្សមួយចំនួនរបួសហើយផ្ទះ និងអគាររងការខូចខាត ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃចន្ទ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ លោក…
Update៖ បារាំង ថាខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួមនិងផ្តោតលើផែនការតំបន់ហ្គាហ្សាក្រោយសង្គ្រាម!
នៅថ្ងៃអង្គារ(ទី១៥ខែកក្កដា) លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង ថ្លែងក្នុងសន្និសីទអង្គការសហប្រជាជាតិថា ខ្លួននឹងពិភាក្សាលើផែនការសម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាម នឹងបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេសបារាំង និងប្រទេសដទៃទៀត។ ប្រភពពីសារព័ត៌មាន Reuters។ លោក Barrot បានបញ្ជាក់ថា គោលបំណងគឺដើម្បីរៀបចំគម្រោងសម្រាប់ហ្គាហ្សាក្រោយសង្គ្រាម…
អ្នកនាំពាក្យ ចេញបំភ្លឺពាក់ព័ន្ធករណីប៉ះសម្តីគ្នារវាងអ្នកទេសចរខ្មែរនិងទាហានថៃនៅប្រាសាទតាមាន់ធំ!
(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាសង្គម នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំរវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃថា៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥…