Update៖ ក្រុមឧទ្ទាមស៊ីរី ត្រៀមបង្កើនការវាយលុកបន្ថែមទៀតលើកម្លាំងរាជរដ្ឋាភិបាល!

ឧទ្ទាមស៉ីរីបានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកទៅមុខបន្ថែមទៀត ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងពង្រឹងការការពារនៅតំបន់ប្រឈមមុខ ដាក់គ្នា ហេីយទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមបះបោរ នៅជុំវិញទីក្រុង Homs ក្នុងបំណងសង្គ្រោះការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់ប្រធានាធិបតី លោក Bashar al-Assad។

Update៖ កាតា កំពុងធ្វេីការជាមួយក្រុមការងាររបស់ លោក ត្រាំ លើបញ្ហាសង្រ្គាមនៅហ្កាហ្សា!

លោក Sheikh Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាបាននិយាយថា ប្រទេសកាតា កំពុងធ្វេីការជាមួយអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ លេីបញ្ហាសង្រ្គាមហ្កាហ្សា ក្រោយបានដឹងពីទំនោរថ្មីសម្រាប់ការចរចាបទឈប់បាញ់។

Update៖ លោក ហ្សេលេនស្គី ថាយន្តហោះចម្បាំង F-16របស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ!

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងកាលថ្ងៃសៅរ៍ (ទី៧ ខែធ្នូ)នេះថា យន្តហោះចម្បាំង F-16 ក្រុមទីពីររបស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ សភាកូរ៉េខាងត្បូងអនុម័តលើការចោទប្រកាន់លើប្រធានសវនកររដ្ឋ រដ្ឋអាជ្ញាជាន់ខ្ពស់៣រូប!

សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូងបានអនុម័តចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍(ទី៥ខែធ្នូ)ប្រឆាំងនឹងប្រធានសវនកររដ្ឋ និងរដ្ឋអាជ្ញាជាន់ខ្ពស់បីនាក់សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការស៊ើបអង្កេតទាក់ទងនឹងការផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតីនិងស្ត្រីទីមួយ។

Update៖ ប្រធានាធិបតីកូរ៉េខាងត្បូង បានសុំទោសចំពោះការប្រកាសច្បាប់អាជ្ញាសឹក!

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសុំទោសចំពោះការប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមសប្តាហ៍នេះ ហើយបាននិយាយថានឹងមិនមានបទបញ្ជាបែបនេះទៀតទេ។

Update៖ លោក ពូទីន ថាអំឡុងចុងឆ្នាំ២០២៥អាចនឹងដាក់ពង្រាយមីស៉ីលបាលិស្ទីគស៊េរីថ្មី Oreshnikនៅបេឡារុស!

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្រ (ទី៦ ខែធ្នូ) បាននិយាយថាទីក្រុងមូស្គូអាចនឹងដាក់ពង្រាយ ប្រព័ន្ធមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេងហៅថា Oreshnik នៅក្នុងទឹកដីប្រទេសបេឡារុស នៅអំឡុង៦ខែចុងក្រោយ នៃឆ្នាំ២០២៥។ ប្រភពពីសារព័ត៌មាន Reuters។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីបើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនៅសណ្ឋាគារសុខាភ្នំពេញ។

Update៖ ហ្ស៊កដានីនិងអ៊ីរ៉ាក់ អំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីស៊ីរី!

ប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់ បានណែនាំជនជាតិរបស់ពួកគេកាលពីថ្ងៃសុក្រ(ទី៦ខែធ្នូ)ឱ្យចាកចេញពីប្រទេសស៊ីរីចំពេលមានការអភិវឌ្ឍន៍ផ្នែកយោធា។

Update៖ ក្រុមឧទ្ទាមស៊ីរី ចូលកាន់កាប់លើទីក្រុង Daraaនៅប្រទេស​ស៊ីរី!

ក្រុម​ឧទ្ទាមស៊ីរី​កាល​ពី​ថ្ងៃ​សុក្រ​(ទី៦ខែធ្នូ) បាន​ចូល​កាន់កាប់​ក្រុង Daraa ក្បែរ​ព្រំដែន​ហ្សកដានី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីរី។

Update៖ អ៊ីស្រាអែល វាយប្រហារលើភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ!

យន្តហោះចម្បាំងអ៊ីស្រាអែលបានហោះពីលើទីក្រុងបេរូត ហើយបានវាយប្រហារគោលដៅមួយនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសុក្រ(ទី៦ខែធ្នូ)នៅក្នុងការរំលោភចុងក្រោយនៃបទឈប់បាញ់។

Exit mobile version