សម្តេចធិបតី អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបចំនួន២,៥៥១នាក់!

(ភ្នំពេញ)៖ នៅព្រឹកទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។

Update៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរ នៅToronto Pearson របួសជាច្រើននាក់!

មនុស្សជាច្រើននាក់ ត្រូវបានគេរាយការណ៍ថាបានរងរបួសបន្ទាប់ពីយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍Delta Airlines ដែលមកពីទីក្រុង Minneapolis របស់អាមេរិកបានធ្លាក់កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ)នៅ អាកាសយានដ្ឋាន អន្តរជាតិ Toronto Pearson។

Update៖ អ៊ីស្រាអែល ចាប់ខ្លួនជនជាតិប៉ាឡេស្ទីន២៥នាក់នៅក្នុងតំបន់ West Bank!

យោងតាមក្រុមកិច្ចការអ្នកទោសបាននិយាយកាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ)ថា កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 25 នាក់បន្ថែមទៀតនៅក្នុងការវាយឆ្មក់នៅតំបន់ West Bank។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ីស្រាអែល បាញ់សម្លាប់ក្មេងប្រុសប៉ាឡេស្ទីនម្នាក់ នៅវិហារអ៊ីស្លាមក្នុងតំបន់West Bank!

ប៉ាឡេស្ទីនបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ក្មេងប្រុសប៉ាឡេស្ទីនម្នាក់ទៀត កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ)អំឡុងពេលមានការប៉ះទង្គិចគ្នានៅក្នុងភូមិ Til ក្បែរ Nablus។

Update៖ ប្រធានាធិបតីអ៊ុយក្រែន មកដល់ប្រទេសទួរគី ដើម្បីជួបជាមួយលោក Recep Tayyip Erdogan!

កាលពីល្ងាចថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ)ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានមកដល់រដ្ឋធានីអង់ការ៉ារបស់ទួរគី ដើម្បីជួបជាមួយលោក Recep Tayyip Erdogan ដែលជាប្រធានាធិបតីរបស់ប្រទេស។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ WFP ថ្កោលទោសការលួចចំណីអាហារក្នុងឃ្លាំង នៅខេត្តSouth Kivu!

កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ) បានថ្កោលទោស ចំពោះការលួចយកទំនិញក្នុងឃ្លាំងស្តុកនៅ Bukavu នៃខេត្ត South Kivu ចំពេលមានភាពមិនច្បាស់លាស់ អំពីស្ថានភាពសន្តិសុខនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

Update៖ កប៉ាល់ដែលធ្វើចរាចរណ៍នៅព្រែកជីកប៉ាណាម៉ា បានកើនឡើងជិត៥០%នៅខែមករានេះ!

ចរាចរណ៍កប៉ាល់ របស់ព្រែកជីកប៉ាណាម៉ា បានស្ទុះងើបឡើងវិញក្នុងខែមករា ដោយកើនឡើងជិត50% ពីមួយឆ្នាំទៅមួយឆ្នាំ ។ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដកការគ្រប់គ្រងព្រែកជីកពីប្រទេសចិនមកវិញ។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ ប៉ូឡូញ បដិសេធមិនបញ្ជូនទាហានរបស់ខ្លួនទៅកាន់អ៊ុយក្រែនឡើយ! 

នាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Donald Tusk បាន បញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ)ថាប្រទេសប៉ូឡូញនឹងមិន បញ្ជូនទាហានទៅកាន់អ៊ុយក្រែនឡើយ។ការ បញ្ជាក់នេះធ្វើឡើងមុនពេលលោកធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងប៉ារីសដែលផ្តោតលើតួនាទីរបស់អឺរ៉ុបក្នុងបទឈប់បាញ់។

Update៖ កិច្ចចរចារដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងបន្តក្នុងសប្តាហ៍នេះ!

បេសកជនអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា កិច្ចពិភាក្សាដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា នឹងត្រូវបន្តក្នុងសប្តាហ៍នេះនៅឯទីតាំងដែលបានកំណត់ ដើម្បីរកវិធីសាស្រ្តឈានដល់ចំណុចរួមមួយ។

Update៖ រុស្ស៊ីថា ខ្លួនបានបាញ់ទម្លាក់ដ្រូន៩០គ្រឿងនិងមីស៉ីល១គ្រាប់ របស់អ៊ុយក្រែន!

កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ) រុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនចំនួន៩០គ្រឿងរបស់អ៊ុយក្រែន ក្នុងនោះរាប់សិបគ្រឿង នៅលើសមុទ្រ Azov ព្រមទាំងមីស៉ីលគ្រូសប្រឆាំងនាវា១គ្រាប់។ ប្រភពពីសារព័ត៌មាន AFP។