Update៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារលើអន្តេវាសិកដ្ឋាននៃប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យរបួស២០នាក់!

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស20 នាក់បានរងរបួសកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា) បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលលើអន្តេវាសិកដ្ឋានក្នុងទីក្រុងតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។ ប្រភពពីសាររព័ត៌មានAANews។

Update៖ លោកត្រាំ ថានឹងមានសន្តិភាពក្នុងពេលឆាប់ៗនេះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា)ថា អ៊ីស្រាអែល និងអ៊ីរ៉ង់នឹងមានសន្តិភាពក្នុងពេលឆាប់ៗនេះហើយកិច្ចប្រជុំជាច្រើនកំពុងប្រព្រឹត្តទៅដើម្បីសម្រេចបាននូវរឿងនេះ។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ លោក ត្រាំ មិនឯកភាពចំពោះផែនការរបស់អ៊ីស្រាអែល ដែលចង់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់!

ប្រភពពីមន្រ្តីអាមេរិក២រូប បានប្រាប់សារព័ត៌មានរ៉យទ័រ កាលថ្ងៃអាទិត្យ (១៥មិថុនា)ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រឆាំងផែនការរបស់អ៊ីស្រាអែល។

Update៖ អ៊ីស្រាអែលនិងអ៊ីរ៉ង់ កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ខណៈជនស៊ីវិលត្រូវបានជំរុញឱ្យភៀសខ្លួន!

ប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាថ្មីៗទៀតកាលពី(ថ្ងៃអាទិត្យ ១៥ មិថុនា)។ ដោយបានសម្លាប់មនុស្ស និងរបួសជនស៊ីវិលជាច្រើន និងបង្កើនក្តីបារម្ភនៃជម្លោះ ក្នុងតំបន់កាន់តែរីកធំ ។

Update៖ អ៊ីស្រាអែលនិងអ៊ីរ៉ង់ បន្តធ្វេីការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក!

កាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា) អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តធ្វេីការវាយតាមផ្លូវអាកាសទៅវិញទៅមក។ បណ្តាលឱ្យមានការរីករាលដាលទៅលើតំបន់ផលិតប្រេងពិភពលោក បន្ថែមពីនោះអ៊ីរ៉ង់ក៏សម្រេចលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយអាមេរិកផងដែរ។

Update៖ មនុស្ស១០២នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហារនៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា!

មន្ត្រីក្នុងតំបន់ និងសាក្សីបាននិយាយកាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា)ថា យ៉ាងហោចណាស់មនុស្ស102 នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារលើសហគមន៍មួយក្នុងរដ្ឋ Benue នៅភាគខាងជើងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា។

Update៖ ការវាយបកសងសឹករបស់អ៊ីរ៉ង់ ធ្វើឱ្យអ៊ីស្រាអែល ស្លាប់៣នាក់និងរបួស១៧២នាក់!

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលបានកើនឡើងដល3នាក់ និង172 នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ កងកម្លាំងអ៊ីស្រាអែល វាយប្រហាររោងចក្រនុយក្លេអ៊ែរFordoរបស់អ៊ីរ៉ង់!

ទីភ្នាក់ងារសារព័ត៌មាន Farsរបស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសុក្រ(ទី១៣ខែមិថុនា)ថា រោងចក្រនុយក្លេអ៊ែរ Fordo ត្រូវបានកំណត់គោលដៅចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត។

Update៖ អ៊ីរ៉ង់ វាយប្រហារសងសឹកលើអ៊ីស្រាអែល បណ្តាលឲ្យអ្នកស្លាប់កើនដល់៣នាក់និងរបួស៩១នាក់!

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល បានកើនឡើងដល់៣នាក់និង ៩១នាក់ផ្សេងទៀតបានរងរបួស។

Update៖ អ៊ីស្រាអែល បិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន!

អ៊ីស្រាអែល កំពុងបិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងជំរុញពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវបង្ហាញនិមិត្តសញ្ញាជនជាតិជ្វីហ្វ ឬអ៊ីស្រាអែលជាសាធារណៈឡើយ។ វិធានការនេះធ្វើឡើងក្រោយអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ(ទី១៣ មិថុនា)។