អ៊ីរ៉ង់និងអាមេរិក ចាប់ផ្តើមកិច្ចចរចាដោយប្រយោលជុំទីបី នាថ្ងៃសៅរ៍នេះ ដើម្បីជំរុញកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាន់យកគោលជំហររារាំងផ្លូវអ៊ីរ៉ង់ពីការផលិតគ្រាប់បែកនុយក្លេអ៊ែរ។
Category: ពត៌មានអន្តរជាតិ
Update៖ ប្រធានាធិបតីរុស្ស៊ី សាទរចំពោះការដណ្តេីមបានតំបន់Kurskមកវិញ!
កាលពីថ្ងៃសៅរ៍(ទី២៦ ខែមេសា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការសាទរនូវការបរាជ័យទាំងស្រុងនៃការវាយលុករបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងតំបន់ Kursk បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីភូមិចុងក្រោយ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ អ៊ីរ៉ង់និងបារាំង ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរ!
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែមេសា)ថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅកាន់អឺរ៉ុប សម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាមួយនិងសញ្ញាពីបារាំងថា មហាអំណាចអឺរ៉ុប ក៏បានត្រៀមលក្ខណៈជាស្រេច សម្រាប់ការពិភាក្សាផងដែរ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមេសា…
Update៖ ក្នុងហេតុការណ៍ផ្ទុះរថយន្តមួយក្បែរទីក្រុងមូស្គូ ស្លាប់មន្ត្រីយោធារុស្ស៊ីម្នាក់!
កាលពីថ្ងៃសុក្រ(ទី២៥ ខែមេសា) មន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់ម្នាក់ បានស្លាប់ក្នុងការបំផ្ទុះរថយន្តមួយនៅក្នុងទីក្រុង Balashikhaក្បែរទីក្រុងមូស្គូ ដែលជាការវាយប្រហារមួយត្រូវបានក្រុមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីចោទប្រកាន់ទៅលើអ៊ុយក្រែន។
Update៖ លោកត្រាំថា អ៊ុយក្រែនមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រនោះទេ!
កាលពីថ្ងៃសុក្រ(ទី២៥ខែមេសា)ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយថាអ៊ុយក្រែនមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីរ៉ែកម្រជាមួយអាមេរិកនៅឡើយទេ ដោយបានសម្តែងក្តីសង្ឃឹមថាវានឹងត្រូវបានចុះហត្ថលេខាឆាប់ៗ។
Update៖ ផ្ទុះគ្រាប់បែកដែលបន្សល់ទុកពីសម័យសង្គ្រាមនៅប្រទេសស្លូវេនី បណ្ដាលរបួស២នាក់!
កាលពីថ្ងៃសុក្រ(ទី២៥ខែមេសា) ប៉ូលិសក្នុងតំបន់បាននិយាយថា កម្មករពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីអាវុធយុត្តិភណ្ឌមិនទាន់ផ្ទុះដែលគេជឿថាមានតាំងពីសម័យសង្គ្រាមលោកលើកទី 2 បានផ្ទុះឡើងក្នុងអំឡុងពេលធ្វើការងារសំណង់នៅប្រទេសស្លូវេនី។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥១.៤៣៩នាក់ ខណៈ សាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រ(ទី២៥ ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៨៤នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 51,439នាក់។
ធ្លាក់យន្តហោះ អំឡុងពេលហ្វឹកហាត់នៅ ប្រទេសថៃ ស្លាប់ប៉ូលិស៦នាក់!
ថ្ងៃទី(២៥ ខែមេសា) ប៉ូលីសថៃប្រមាណ៦នាក់ បានស្លាប់ នៅវេលាម៉ោង ប្រហែល៨ព្រឹក ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់ បេសកកម្មហោះហើរ លោតឆ័ត្រយោង នៅតំបន់សមុទ្រ ស្រុក Hua Hin ខេត្ត Prachuap…
Update៖ កប៉ាល់អាយុ៥០០ឆ្នាំ ត្រូវបានរកឃើញនៅក្រោមដីកន្លែងអភិវឌ្ឍន៍ចំណតរថយន្តនៅទីក្រុងបាសេឡូណា!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែមេសា) ក្រុមអ្នកបុរាណវិទូនៅទីក្រុងបាសេឡូណាបានប្រកាសថា ពួកគេបានរកឃើញអដ្ឋិធាតុដែលត្រូវបានថែរក្សាយ៉ាងល្អគួរឱ្យកត់សម្គាល់នៃកប៉ាល់មជ្ឈិមសម័យមួយនៅឯការដ្ឋានសំណង់មួយ ដែលជាភាពកម្រមួយនៅក្នុងប្រវត្តិសាស្រ្តដែនសមុទ្ររបស់ទីក្រុង។
Update៖ ប្រសិនបើលោក ពូ ទីនចូលរួមពិធីបុណ្យសពសម្តេចប៉ាប ហ្វ្រង់ស៊ីស នោះអ៊ីតាលីនឹងមិនចាប់ខ្លួនលោកទេ!
អ៊ីតាលីត្រូវបានរាយការណ៍ថា នឹងមិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ ប្រសិនបើលោកសម្រេចចិត្តចូលរួមក្នុងពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ ស៊ីស (Pope Francis) បើទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏ដោយ។