Update៖ សង្រ្គាមអ៊ុយក្រែននិងរុស្ស៊ី បណ្តាលឲ្យទាហានកូរ៉េខាងជើង ស្លាប់និងរបួសជាង៣០០០នាក់!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា) ទីក្រុងសេអ៊ូលនិយាយថា ចំនួនកងទ័ពកូរ៉េខាងជើង បានបាត់បង់ជីវិតនិងរងរបួសជាង៣០០០នាក់ហើយ នៅក្នុងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ លោក ហ្សេលេនស្គី ស្នើឱ្យសម្ព័ន្ធមិត្តគោរពការសន្យាដែល ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន!

កាលពីថ្ងៃអាទិត្យ(ទី១២ ខែមករា) ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសឱ្យបណ្តាលសម្ព័ន្ធមិត្ត គោរពតាមពាក្យសន្យារបស់ខ្លួន ស្តីពីការផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន ក្នុងនោះរួមមានអាវុធ សម្រាប់ទប់ទល់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងលោក បៃដិន ពិភាក្សាគ្នាពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សា!

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យ(ទី១២ខែមករា)បានពិភាក្សាគ្នាអំពីការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

Update៖ អ៊ុយក្រែន ត្រៀមយកទាហានកូរ៉េខាងជើងមកដោះដូរចំណាត់ខ្មាំងជាមួយរុស្ស៊ី! 

កាលពីថ្ងៃអាទិត្យ(ទី១២ខែមករា)ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ទាហានកូរ៉េខាងជើងដែលត្រូវបានចាប់ខ្លួនទៅកាន់ទីក្រុងព្យុងយ៉ាងជាថ្នូរនឹងការវិលត្រឡប់របស់អ្នកទោសសង្គ្រាមអ៊ុយក្រែនដែលឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ី។

Update៖ មនុស្ស១៧នាក់បានស្លាប់ ដោយសារផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈ នៅភាគខាងត្បូងប្រទេសយេម៉ែន!

កាលពីថ្ងៃអាទិត្យ(ទី១២ខែមករា) មនុស្ស 17 នាក់បានស្លាប់ និង 74 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះជាបន្តបន្ទាប់ នៃស្ថានីយ៍ប្រេងឥន្ធនៈចំនួន 4 នៅក្នុងខេត្ត Al-Bayda ភាគខាងត្បូងនៃប្រទេសយេម៉ែន នេះបើយោងតាមក្រសួងសុខាភិបាលក្រោមរដ្ឋាភិបាល ដែលដឹកនាំដោយក្រុម Houthi…

Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា កើនឡើងដល់១៦នាក់!

អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានកើនឡើងដល់ 16 នាក់ហើយ ខណៈដែលភ្លើងនៅតែបន្តឆាបឆេះរយៈពេលប្រាំថ្ងៃជាប់ៗគ្នា។

Update៖ ប្រធានាធិបតីអ៊ុយក្រែន អះអាងពីការចាប់បានទាហានកូរ៉េខាងជើង ២នាក់ ក្នុងតំបន់ Kurskរបស់រុស្ស៊ី!

កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និយាយថាទាហានអ៊ុយក្រែនចាប់បានទាហានកូរ៉េខាងជើង២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៊ីដែលជាតំបន់ជួរមុខនៃសង្គ្រាម។

Update៖ អាជ្ញាធរស៊ីរី បរាជ័យក្នុងការរារាំងផែនការរបស់ក្រុម Daesh/ISIS ដែលទម្លាក់គ្រាប់បែកនៅក្បែរទីក្រុង Damascus!

កាលពីថ្ងៃសៅរ៍ (ទី១១ខែមករា)ក្រសួងមហាផ្ទៃស៊ីរី ប្រកាសថាខ្លួនបានបរាជ័យក្នុងការរារាំងក្រុមភេរវជន Daesh/ISISដែល ទម្លាក់គ្រាប់បែកលើទីសក្ការៈ Sayyida Zaynab ក្បែរ ក្រុង Damascus។

Update៖ លីបង់ បញ្ចប់ការដាក់ពង្រាយកងទ័ពនៅភាគខាងត្បូងប្រទេស ក្រោមលក្ខខណ្ឌបទឈប់បាញ់ចូលជាធរមាន!

កងទ័ពលីបង់កាលពីថ្ងៃសៅរ៍(ទី១១ខែមករា)បាននិយាយថា អង្គភាពរបស់ខ្លួនកំពុងបញ្ចប់ការដាក់ពង្រាយនៅក្នុងទីប្រជុំជនចំនួនប្រាំបួននៅភាគខាងត្បូងប្រទេសលីបង់បន្ទាប់ពីការដកទ័ពអ៊ីស្រាអែលក្រោមលក្ខខណ្ឌបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី 27 ខែវិច្ឆិកា។

Update៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យស្លាប់១១នាក់!

អ្នកពន្លត់អគ្គីភ័យនៅតែកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំនៅក្នុងទីក្រុង Los Angeles ដែលបានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅទូទាំងទីក្រុងធំទីពីររបស់សហរដ្ឋអាមេរិក។