ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានព្រមាន កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)ថា ការផ្អាកជំនួយរបស់អាមេរិក អាចនាំឱ្យមានការឆ្លងមេរោគអេដស៍ថ្មី ប្រមាណ២.០០០ ករណីក្នុងមួយថ្ងៃ នៅទូទាំងពិភពលោក និងការកើនឡើងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះរហូតដល់ដប់ដង។
Category: ពត៌មានអន្តរជាតិ
Update៖ កងទ័ពអ៊ីស្រាអែល ទទួលស្គាល់ថាខ្លួនបានបាញ់ប្រហារលើអគារកាកបាទក្រហមនៅតំបន់ហ្គាហ្សា!
កាលពីថ្ងៃចន្ទ (ទី២៤ខែមីនា) កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថាខ្លួនបានបាញ់ប្រហារលើអគារមួយដែលជាកម្មសិទ្ធិរបស់កាកបាទក្រហមក្នុងក្រុងRafah ភាគខាងត្បូងក្រុងGaza។
Update៖ ក្រុមមហ៊ុនចិនBYD កើនប្រាក់ចំណេញក្នុងត្រីមាសទី៤ រហូតដល់៧៣ភាគរយ!
ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ របស់ក្រុមហ៊ុនផលិតអគ្គិសនីចិន BYD បានកើនឡើងដល់៧៣.១ភាគរយ រហូតដល់កំណត់ត្រា១៥ពាន់លានយ័ន (២.១ពាន់លានដុល្លារអាមេរិក) តាមរយៈការលក់ដាច់ជាងគូប្រជែងរបស់ខ្លួន។
Update៖ អាមេរិកនិងរុស្ស៊ី បន្តចរចារគ្នាជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន!
កាលពីថ្ងៃចន្ទ មន្ត្រីអាមេរិកនិងរុស្ស៊ីបន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងឈប់បាញ់ដាច់ដោយឡែកមួយនៅសមុទ្រខ្មៅ។
Update៖ អង្គការសហប្រជាជាតិ កាត់បន្ថយវត្តមាននៅតំបន់ហ្គាហ្សាក្រោយស្លាប់បុគ្គលិកដោយសារការវាយប្រហាររបស់អ៊ីស្រាអែល!
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)បានប្រកាសកាត់បន្ថយវត្តមានអង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្គាហ្សា ដោយលើកឡើងពីការកើនឡើងនៃអំពើហិង្សារបស់អ៊ីស្រាអែល និងការកើនឡើងការគំរាមកំហែងដល់បុគ្គលិកមនុស្សធម៌ រួមទាំងការវាយប្រហារលើបរិវេណអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ដែលបានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ។ ប្រភពពីសារព័ត៌មានReuters។
Update៖ លោកត្រាំថា ឃាតករដែលសម្លាប់លោកJFK មិនបានធ្វើសកម្មភាពតែម្នាក់ឯងនោះទេ!
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកជឿលើលោក Lee Harvey Oswald ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតប្រធានាធិបតី John F. Kennedy ក្នុងឆ្នាំ 1963 មិនបានធ្វើសកម្មភាពតែម្នាក់ឯងនោះទេ។
Update៖ កូរ៉េខាងជើងថ្កោលទោសអាមេរិកនិងកូរ៉េខាងត្បូង ដែលធ្វើសមយុទ្ធយោធារួមគ្នា!
ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃច័ន្ទបានរិះគន់សមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង.!។ ដោយកូរ៉េខាងជើង ចាត់ទុកថា នេះជា ការហាត់សមនុយក្លេអ៊ែរដែលបានគ្រោងទុកនិងបង្កហេតុ។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។
Update៖ រដ្ឋមន្ត្រីអាមេរិកនិងអ៊ីស្រាអែល ពិភាក្សាគ្នាអំពីប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ អំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។
Update៖ កិច្ចចរចារវាងរុស្ស៊ីនិងអាមេរិក ស្ដីពីគ្រាប់ធញ្ញជាតិ នៅសមុទ្រខ្មៅ នឹងជួបការលំបាក!
វិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យ(ទី២៣ខែមីនា)បាននិយាយថា កិច្ចចរចានាពេលខាងមុខ រវាងរុស្ស៊ី និងអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីការចាប់ផ្តើមឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនឹងមានភាពលំបាក..!។ ប្រភពពីសារព័ត៌មានAljazeera ។ គណៈប្រតិភូមកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នឹងធ្វើកិច្ចចរចាទ្វេភាគីថ្មីនៅរដ្ឋធានីរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីតនៅថ្ងៃចន្ទ ។ ក្នុងអំឡុងពេលដែលរុស្ស៊ីបាននិយាយថាពួកគេនឹង “ធ្វើការលើការរំពឹងទុកសម្រាប់ការអនុវត្តដែលអាចកើតមាននៃគំនិតផ្តួចផ្តើមដ៏ល្បីល្បាញទាក់ទងនឹងសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រខ្មៅដោយយោងទៅលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលបានចុះហត្ថលេខានៅខែកក្កដាឆ្នាំ…
Update៖ លោក ហាន បន្តកាន់តំណែងជាប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង!
តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)បានអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី Han Duck-soo បន្តតួនាទីជាប្រធានាធិបតីស្តីទី ចំពេលមានចលាចលនយោបាយ ដោយសារការព្យួរតំណែងរបស់ប្រធានាធិបតី Yoon Suk Yeol។