(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
Author: Bo Bunthan
លោក ម៉ិច ដារ៉ា សូមទោស សម្តេចតេជោ និងសម្តេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយចំនួន៥លើក!
(ភ្នំពេញ)៖ លោក ម៉ិច ដារ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញឃ្លីបវីដេអូមួយ ដោយសូមទោសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា…
ជិះម៉ូតូជ្រុលបុកខឿនចិញ្ចើមផ្លូវ ដួលបោកក្បាលស្លាប់នៅខណ្ឌជ្រោយចង្វារ!
(ភ្នំពេញ)៖ បុរសម្នាក់ជិៈម៉ូតូលឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច។ ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅលើផ្លូវជាតិលេខ៦អារ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤៖ទៀបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
រថយន្ដដឹកទំនិញ បុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម!
(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិៈម៉ូតូឆ្លងផ្លូវបំបែក ហើយក៏ត្រូវរថយន្តដឹកទំនិញបើកលឿនបុកយ៉ាងពេញទំហឹង។
បើករថយន្តបុកថ្មនៅគល់ស្ពានអាកាស៥មករា បណ្ដាលឱ្យក្រឡាប់របួសធ្ងន់២នាក់!
(ភ្នំពេញ)៖ រថយន្តព្រូស១គ្រឿងបើកក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងក្បាលថ្មគល់ស្ពានអាកាស៥មករា បណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ និងធ្វើឱ្យនារីម្នាក់និងអ្នកបើកបររងរបួសធ្ងន់ ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី ថ្លែងថាមន្រ្តី PMអនុវត្តខុស ប្រឈមនឹងបញ្ជូនខ្លួនទៅកាន់តុលាការ!
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយ តាមបណ្តាញព័ត៌មានសង្គម ដោយបុគ្គលរូបនេះ ជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាល។
ក្រុមហ៊ុន ហុងដា ប្រមូលរថយន្តជាង ៧០ម៉ឺនគ្រឿងមកជួសជុលឡើងវិញ ដោយសារបញ្ហាបូមប្រេង!
ក្រុមហ៊ុន Honda បានប្រមូលរថយន្តជាង 700,000 គ្រឿង មកជួសជុលឡើងវិញ។ ដោយសារបញ្ហាម៉ាស៊ីនបូមប្រេងសម្ពាធខ្ពស់ ដែលអាចបំបែក និងលេចធ្លាយ ដែលបង្កើនហានិភ័យនិងអគ្គីភ័យ..!។
Update៖ អ៊ីស្រាអែលបញ្ជាក់ពីការសម្លាប់មេដឹកនាំបន្ទាប់ នៃក្រុមហេសបូឡា គឺលោក Hashem Safieddine!
អ៊ីស្រាអែល បានបញ្ជាក់ពីការសម្លាប់មេដឹកនាំបន្ទាប់ របស់ក្រុមហេសបូឡាហ៍ នៅក្នុងការវាយប្រហារតាមអាកាសលើក្រុងបេរូត ភាគខាងត្បូង កាលពីដើមខែតុលា។
សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ២៣ដល់ទី២៥ខែតុលា!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៣.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៤
Update៖ ទង់ជាតិកូរ៉េខាងជើង និងរុស្ស៊ី ត្រូវគេប្រទះឃើញលើកឡើងរួមគ្នានៅភាគខាងកើតអ៊ុយក្រែន!
សារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារ (ទី២២ ខែតុលា) បានរាយការណ៍ថា ទង់ជាតិរបស់កូរ៉េខាងជើងត្រូវបានលើកឡើងរួមគ្នាជាមួយនឹងទង់ជាតិរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។