សម្តេចធិបតី ការអភិវឌ្ឍកោះនរា គឺបានស្រោចស្រង់នូវអ្វី ដែលបានបាត់ទៅហើយ!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបាន បាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និង ក្រោយមកបានបាក់បាត់រូបរាង ដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានកោះនរា-កោះពេជ្រ!

(ភ្នំពេញ)៖ នៅរសៀលទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នូវ​ស្ពានកោះនរា កោះពេជ្រ..!។

សេចក្តីសម្រេចចិត្ត របស់មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦!

(ភ្នំពេញ)៖ អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ត្រូវបានដំណើរការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។

ដំណឹងថ្ងៃទី១៥នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥.១១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៤.១១.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

Update៖ ករណីបាញ់ក្នុងកម្មវិធីខួបកំណើត នៅលើភ្នំគិរីរម្យ ជនដៃដល់៤នាក់ហើយ បានចូលខ្លួនសារភាព!

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ បានឲ្យដឹងថា ជនដៃដល់ចំនួន៤នាក់ ដែលបានបាញ់បោះសេរី នៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី៣ដើម..!។

កូរ៉េខាងត្បូង កំពុងបារម្ភខ្លាចកូរ៉េខាងជើង ប្រើរូងក្រោមដី លួចវាយលុកដូច ក្រុមហាម៉ាស!

ប៉ាឡេស្ទីន​អំពាវនាវ ឱ្យជម្លៀស​អ្នកជំងឺនិងកុមារ ខណៈ​អ៊ីស្រាអែល និង​ហាម៉ាស់ កំពុងប្រយុទ្ធ​គ្នានៅ​ខាង​ក្រៅមន្ទីរពេទ្យ!

អាជ្ញាធរប៉ាឡេស្ទីន បានអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីជម្លៀសទារកទើបនឹងកើតចំនួនបីបួននាក់ និងអ្នកជំងឺផ្សេងទៀត។

ប្រទេសស្លូវ៉ាគី ប្រកាសឈប់ផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែន!

រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kaliniak បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា ប្រទេសរបស់លោក នឹងលែងផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់ អ៊ុយក្រែនទៀតហើយ។

អ៊ីស្រាអែល វាយឆ្មក់ចូលមន្ទីរពេទ្យ ដ៏ធំបំផុតរបស់ហ្គាហ្សា ដើម្បីបង្ក្រាបក្រុមហាម៉ាស! 

កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃពុធ ទី១៥​ ខែវិច្ឆិកានេះ បានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយនៅក្នុងមន្ទីរពេទ្យធំជាងគេ បំផុតក្នុងតំបន់ហ្កាហ្សា។ ដោយមានគោលដៅលើទីបញ្ជាការរូងក្រោមដីរបស់ក្រុមហាម៉ាស មានទីតាំងស្ថិតនៅក្រោមមន្ទីរពេទ្យនេះ ជាមួយការជំរុញឱ្យ ក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់។

Update៖ ទៀតហើយបុរសម្នាក់អះអាងថាបុគ្គល ផែង វណ្ណៈ បានសរសេរ”លាបពណ៌ទម្លាក់កំហុសនិងបំភ្លៃការពិត”!

(ភ្នំពេញ)៖ លោក រ៉ា គីមហ៊ាង ម្ចាស់គណនីហ្វេសប៊ុក Ra Kim Heang អះអាងថា បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News«បានសរសេរបង្ហោះលាបពណ៌ ទម្លាក់កំហុស…