អាមេរិក បើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់ ដើម្បីសងសឹកចលនាអ៊ីរ៉ង់!

យោងតាមរបាយការណ៍ បានឲ្យដឹងថា យោធាអាមេរិក បានវាយប្រហារតាមផ្លូវអាកាស លើទីតាំងចំនួន២ នៅក្នុងប្រទេសអ៉ីរ៉ាក់ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះ ជាការសងសឹកទៅនឹងការវាយប្រហារ ពីសំណាក់ចលនាប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៤.១២៨នាក់ហើយ!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ១៤,១២៨នាក់ហើយ ។

អ៊ីស្រាអែលថា ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យហ្គាហ្សា គឺស្របតាមច្បាប់អន្តរជាតិ! 

លោក Ophir Falk ទីប្រឹក្សាគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដ៏សាហាវៗរបស់អ៊ីស្រាអែល លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប គឺ“អនុលោមតាមច្បាប់អន្តរជាតិ”។

ទារកមិនទាន់គ្រប់ខែ២៨នាក់ នៅតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់ប្រទេសអេហ្ស៊ីប!

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Khaled Abdel Ghaffar បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ប្រទេសអេហ្ស៊ីប បានទទួលទារកមិនគ្រប់ខែចំនួន 28នាក់ពីតំបន់ Gaza Strip តាមរយៈច្រកព្រំដែនRafah ។

រុស្ស៊ី ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះហ្វាំ​ង​ឡង់ ដែលបិទ​ច្រកទ្វារព្រំដែន​! 

ប្រទេស​រុស្ស៊ី បាន​តវ៉ា​ដោយផ្ទាល់​ទៅកាន់​ក្រសួងការបរទេស​រប​ស់​ទីក្រុង Helsinki ជុំវិញ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​ធរ​ហ្វាំ​ង​ឡង់ ក្នុង​ការបិទច្រក​ព្រំដែន ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាងសកម្ម​បំផុត​រវាង​ប្រទេស​ទាំង២ ក្នុង​គោលបំណង ដើម្បី​ទប់ស្កាត់​នឹង​ជន​ចំណាក់ស្រុក​។​

Update៖ អាមេរិក ផ្តល់ជំនួយយោធាចំនួន១០០លានដុល្លារ បន្ថែមទៀត ដល់អ៊ុយក្រែន!

ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទទី២០ ខែវិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអនុម័តកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ១០០លានដុល្លារឯណោះ!។

ចិន គាំទ្រប៉ាឡេស្ទីនពេញទំហឹង ក្នុង​ជម្លោះ​នៅតំបន់ហ្គាហ្សា!

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់ប៉ាឡេស្ទីន ។

ក្រុមឧទ្ទាមហ៊ូធី អះអាងថា ខ្លួនបានប្លន់កប៉ាល់ដឹកទំនិញ របស់អ៊ីស្រាអែល១គ្រឿង! 

ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយប្រទេសយេម៉ែន បាននិយាយថា ពួកគេបានប្លន់កប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល១គ្រឿង នៅសមុទ្រក្រហម ហើយកប៉ាល់​នោះ ​ត្រូវនាំ​យក​ទៅ​កំពង់ផែ​ក្នុង​ប្រទេស​យេម៉ែន.!។

ទ័ពអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសាលារៀន១កន្លែង ស្លាប់៨០នាក់ និងរបួសច្រើននាក់!

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍បានទម្លាក់គ្រាប់បែក លើសាលារៀនមួយកន្លែងផ្សេងទៀត។ ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UN) នៅភាគខាងជើងតំបន់ហ្គាហ្សា ។ ដោយបានសម្លាប់ និងរងរបួសទៅដល់ជនសស៊ីវិលរាប់សិបនាក់ ដែលកំពុងរស់នៅទីនោះ ។

Update៖ ចំនួន​អ្នក​ស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់១៣.០០០​នាក់​ហើយ ក្នុងនោះកុមារ៥.៥០០នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ឡោមព័ទ្ធបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា រហូតមកទល់និងពេលនេះ បានឡើងដល់ 13,000នាក់ ក្នុងនោះកុមារជាង 5,500 និងស្ត្រី3,500។