ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ(ទី៩ខែតុលា)បានរាយការណ៍ថា កូរ៉េខាងជើង បានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី..។ ប៉ុន្តែកូរ៉េខាងជើង ពុំបានលើកឡើង អំពីការចាត់វិធានការ ដើម្បីពង្រឹងគោលជំហរ ប្រឆាំងនឹងកូរ៉េខាងត្បូងនោះឡើយ…!។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ដោយសារអ៊ីស្រាអែល វាយប្រហារលើលីបង់ បានកើនដល់២.១១៩នាក់!
ក្រសួងសុខាភិបាលលីបង់ បានប្រកាសនៅថ្ងៃពុធ(ទី៩ខែតុលា)ថាចំនួនអ្នកស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានកើនឡើងដល់ 2,119 នាក់ និងរបួសចំនួន 10,019 នាក់ ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ 2023 ។
Update៖ អ៊ុយក្រែន សម្រេចមិនបន្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឧស្ម័នជាមួយរុស្ស៊ី!
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានសរសេរនៅលើគណនី X របស់គាត់ថា អ៊ុយក្រែន នឹងមិនបន្តកិច្ចព្រមព្រៀងជាមួយសហព័ន្ធរុស្ស៊ី ចំពោះការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ឆ្លងកាត់ទឹកដីខ្លួនទៀតនោះឡើយ…!។
អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte នឹងឈរឈ្មោះជាអភិបាលក្រុង!
អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ កាលពីថ្ងៃចន្ទ(ទី៧ ខែតុលា) បានចុះឈ្មោះជាបេក្ខជនដើម្បីចូលរួមប្រកួតប្រជែងជ្រើសរើសចៅហ្វាយក្រុង នៃទីក្រុង Davao ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ…!។
Update៖ អ៊ីស្រាអែល ព្រមានវាយកម្ទេចប្រទេសលីបង់ ឱ្យដូចតំបន់ហ្គាហ្សា!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើការព្រមាន កាលពីថ្ងៃអង្គារ(ទី៨ខែតុលា)ថា ប្រទេសលីបង់ អាចនឹងការបំផ្លិចបំផ្លាញដូចដែនដីហ្គាហ្សាអញ្ចឹង…!។
Update៖ ទាហានកូរ៉េខាងជើង ទំនងជាកំពុងប្រយុទ្ធនៅអ៊ុយក្រែន ហើយខ្លះបានស្លាប់ក្នុងសង្រ្គាម!
ប្រមុខការពារជាតិ កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ(០៨ខែតុលា)ថា ទាហានជាច្រើនរបស់កូរ៉េខាងជើង.ទំនងជាកំពុងតែចូលរួមជាមួយនឹងទាហានរុស្ស៊ី ក្នុងការប្រយុទ្ធ នៅអ៊ុយក្រែន ដោយអ្នកខ្លះត្រូវជឿថា បានស្លាប់ក្នុងសង្រ្គាម និងទាហានជាច្រើនទៀត ត្រូវបានរំពឹងថា នឹងបញ្ជូនទៅបន្ថែម…!។
ប្រទេសរុស្ស៊ី និងចិន ធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រប៉ាស៊ីហ្វិក!
ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Interfax នៅថ្ងៃអង្គារ(ទី៨ខែតុលា)បានឱ្យដឹងថា នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន និងរុស្ស៊ី បានធ្វើសមយុទ្ធរួមគ្នា ដើម្បីពង្រឹងសមត្ថភាព ប្រឆាំងនាវាមុជទឹក នៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាផ្នែកមួយនៃប្រតិបត្តិការល្បាតរួមគ្នា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
Update៖ ជនភៀសខ្លួន២៥០.០០០នាក់ បានសម្រុកចេញពីលីបង់ ទៅកាន់ប្រទេសស៊ីរី!
លោក Filippo Grandi ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីថ្ងៃចន្ទ(ទី៧ខែតុលា)ថា មនុស្សប្រហែល 250,000 នាក់ បានឆ្លងពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារ កាន់តែខ្លាំងឡើង របស់អ៊ីស្រាអែល….!។
Update៖ សង្គ្រាមនៅហ្គាហ្សា ខួប១ឆ្នាំ.ចំនួនអ្នកស្លាប់បានកើនដល់៤១.៩០៩នាក់!
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន.ចំនួន៣៩នាក់ទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ។ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីទីក្រុង Tel Aviv បានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍ កាលពីឆ្នាំមុនកើនដល់ទៅ 41,909 នាក់។ -នេះបើតាមក្រសួងសុខាភិបាល នៅក្នុងក្រុម បាននិយាយកាលពីថ្ងៃចន្ទ(ទី៧ខែតុលា)។
លោក Saied បានឈ្នះការបោះឆ្នោះប្រធានាធិបតីទុយនីស៊ី សម្រាប់អាណត្តិទី២!
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសបានប្រកាសកាលពីថ្ងៃចន្ទ(ទី៧ខែតុលា)ថា ប្រធានាធិបតីទុយនីស៊ី លោក Kais Saied បានឈ្នះអាណត្តិទី២ ជាមួយនឹងសម្លេងឆ្នោត 90.69% នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើង.កាលពីថ្ងៃអាទិត្យ។