ប៉ូលិសអ៊ីស្រាអែល ប្រើគ្រឿងចក្រ គាស់កាយ​​សំណង់​របស់ក្រុមអ្នកតាំងលំនៅក្នុងតំបន់ West Bank!

ប៉ូលិសអ៊ីស្រាអែល ប៉ះទង្គិចជាមួយក្រុមអ្នកលំនៅជនជាតិអ៊ីស្រាអែល ក្នុងតំបន់West Bank ។ ខណៈដែលប៉ូលិសព្យាយាម ឈូសឆាយប៉ុស្តិ៍យាមខុសច្បាប់ មួយកន្លែង កាលពីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។

លោក បៃដិន នឹងបន្តឈរឈ្មោះបោះឆ្នោតជាបេក្ខភាព ប្រធានាធិបតីឆ្នាំ២០២៤!

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន(Joe Biden)បានប្តេជ្ញាបន្តប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយបុគ្គលិក យុទ្ធនាការបោះឆ្នោតកាលពីថ្ងៃពុធ(០៣ កក្កដា)។

Update៖ ករណីជាន់គ្នាស្លាប់រាប់រយនាក់នៅឥណ្ឌា មកពីអ្នកគោរពសាសនា សម្រុកចូលទៅជិតគ្រូផ្តល់ឱវាទ!

សូមជម្រាបថា អ្នកគោរពបូជាសាសនារាប់ពាន់នាក់ បានសម្រុកចូលទៅជិតគ្រូផ្តល់ឱវាទសាសនាហិណ្ឌូម្នាក់។ ដែលបានរុញច្រានគ្នា និងរុញគ្នានៅលើដីរអិល នៅមុនពេលជាន់គ្នានៅកន្លែងមានមនុស្សចង្អៀត ក្នុងប្រទេសឥណ្ឌា។

Update៖ ក្រុមHezbollah បាញ់​គ្រាប់​រ៉ុក្កែត​លើ​អ៊ីស្រាអែល បន្ទាប់​ពី​មេ​បញ្ជាការ​របស់ខ្លួនស្លាប់!

Hezbollah និយាយថា មេទ័ពកំពូលម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើភាគខាងត្បូងប្រទេសលីបង់។

UNនិយាយថា មនុស្ស​ជាង២០ម៉ឺននាក់ នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារព្យុះHurricane Beryl

អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក(IOM) បាននិយាយកាលពីថ្ងៃពុធថា៖ មនុស្សជាង 200,000 នឹងត្រូវបានរងផលប៉ះពាល់ដោយព្យុះ Hurricane Beryl ដែលកំពុងបោកបក់ កាត់ភាគអាគ្នេយ៍ការ៉ាប៊ីន។

Update៖ អំពើហិង្សា បានផ្ទុះឡើងជាថ្មីម្ដងទៀត ខណៈក្រុមបាតុករទាមទារឱ្យប្រធានាធិបតីកេនយ៉ា ចុះចេញពីតំណែង!

-ប៉ូលិសកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមអ្នកតវ៉ានៅទីក្រុង ណៃរ៉ូប៊ី កាលពីថ្ងៃអង្គារ ដោយសកម្មជនមួយចំនួន ត្រូវបានចាប់ខ្លួន និង២នាក់ទៀតរងរបួស។

ជំនន់ទឹកភ្លៀង នៅប្រទេសឥណ្ឌា បណ្ដាលឱ្យស្លាប់ ចំនួន១១នាក់!

ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងបានបន្តបង្កជាទឹកជំនន់ និងបំណាក់ដីនៅភាគខាងជើង និងភាគឦសានរបស់ប្រទេសឥណ្ឌា ។

Update៖ ចំនួនអ្នកស្លាប់ដោយសារ ជាន់គ្នានៅប្រទេសឥណ្ឌា បានកើនដល់១២១នាក់ហើយ!

អាជ្ញាធរបាននិយាយថា៖ មនុស្សចំនួន១២១ នាក់បានស្លាប់ និងជាច្រើននាក់ទៀត របួសនៅក្នុងការប្រជ្រៀតជាន់គ្នា នៅពិធីជួបជុំសាសនាហិណ្ឌូមួយ នៅប្រទេសឥណ្ឌាភាគខាងជើង កាលពីថ្ងៃអង្គារ។

ចំនួនអ្នកស្លាប់ ដោយសារបាក់រលំអគារនៅប្រទេសអេហ្ស៊ីប បានកើនដល់១៤នាក់!

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារថា៖ ចំនួនអ្នកស្លាប់ដោយសារ បាក់រលំអគារកម្ពស់បីជាន់ នៅក្នុងខេត្តអាស្ស៊ូត(Assiut) ភាគខាងត្បូងប្រទេសអេហ្ស៊ីប បានកើនឡើងដល់១៤នាក់ ខណៈអ្នកស្រុកចំនួន៦នាក់ផ្សេងទៀត បានរងរបួស។

ក្រុមភេរវករ PKK/YPG ចាប់ពង្រត់សមាជិកក្រុមប្រឆាំងឃឺដជិត ២០នាក់នៅប្រទេសស៊ីរី! 

ប្រភពព័ត៌មាន ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា​សមាជិក ២០នាក់​នៃ​ក្រុមប្រឆាំង​របស់​ក្រុម​ប្រឹក្សាជាតិ​ឃឺ​ដ​ស៊ី​រី (ENKS) ។ ត្រូវបាន​ចាប់ពង្រត់ កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ស្រុក Qamishli នៃ​ខេត្ត Hasakah ក្នុងប្រទេស​ស៊ីរី ដែល​បច្ចុប្បន្ន គ្រប់គ្រង​ដោយ​អង្គការ​ភេរ​វករ PKK/YPG ។​