ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងបានបន្តបង្កជាទឹកជំនន់ និងបំណាក់ដីនៅភាគខាងជើង និងភាគឦសានរបស់ប្រទេសឥណ្ឌា ។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ដោយសារ ជាន់គ្នានៅប្រទេសឥណ្ឌា បានកើនដល់១២១នាក់ហើយ!
អាជ្ញាធរបាននិយាយថា៖ មនុស្សចំនួន១២១ នាក់បានស្លាប់ និងជាច្រើននាក់ទៀត របួសនៅក្នុងការប្រជ្រៀតជាន់គ្នា នៅពិធីជួបជុំសាសនាហិណ្ឌូមួយ នៅប្រទេសឥណ្ឌាភាគខាងជើង កាលពីថ្ងៃអង្គារ។
ចំនួនអ្នកស្លាប់ ដោយសារបាក់រលំអគារនៅប្រទេសអេហ្ស៊ីប បានកើនដល់១៤នាក់!
អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារថា៖ ចំនួនអ្នកស្លាប់ដោយសារ បាក់រលំអគារកម្ពស់បីជាន់ នៅក្នុងខេត្តអាស្ស៊ូត(Assiut) ភាគខាងត្បូងប្រទេសអេហ្ស៊ីប បានកើនឡើងដល់១៤នាក់ ខណៈអ្នកស្រុកចំនួន៦នាក់ផ្សេងទៀត បានរងរបួស។
ក្រុមភេរវករ PKK/YPG ចាប់ពង្រត់សមាជិកក្រុមប្រឆាំងឃឺដជិត ២០នាក់នៅប្រទេសស៊ីរី!
ប្រភពព័ត៌មាន ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថាសមាជិក ២០នាក់នៃក្រុមប្រឆាំងរបស់ក្រុមប្រឹក្សាជាតិឃឺដស៊ីរី (ENKS) ។ ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃអង្គារនៅក្នុងស្រុក Qamishli នៃខេត្ត Hasakah ក្នុងប្រទេសស៊ីរី ដែលបច្ចុប្បន្ន គ្រប់គ្រងដោយអង្គការភេរវករ PKK/YPG ។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា និយាយថា កិច្ចពិភាក្សាជាមួយអាមេរិក នឹងបន្តឡើងវិញ!
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា កិច្ចពិភាក្សាគ្នានឹងចាប់ផ្តើមឡើងវិញ ក្នុងពេលឆាប់ៗ ជាមួយសហរដ្ឋអាមេរិក ។
Update៖ កូរ៉េខាងជើងថា ខ្លួនធ្វើតេស្ដមីស៊ីល ដែលសមត្ថភាពអាចពាំក្បាលគ្រាប់ទម្ងន់ជាង៤តោន បានដោយជោគជ័យ!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២ ខែកក្កដានេះ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មី ដែលមានសមត្ថភាព អាចពាំក្បាលគ្រាប់ខ្នាតយក្សទម្ងន់៤.៥តោន ប្រកបដោយជោគជ័យ កាលពីថ្ងៃចន្ទម្សិលមិញនេះ។
អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា លីបង់ បានត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងអ៊ីស្រាអែល!
រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់លោក អាលី បាហ្គើរី កានី (Ali Bagheri Kani) បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល ។
Update៖ ហូឡង់ នឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន!
រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren បានប្រកាសកាលពីថ្ងៃទី១ ខែកក្កដាថា៖ ប្រទេសហូឡង់ បានអនុម័តក្នុងការនាំយន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន។
Update៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល ព្រមានបណ្ដាប្រទេសណា ដែលទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ!
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល Bezalel Smotrich បានគំរាមកាលពីថ្ងៃចន្ទថា៖ អ៊ីស្រាអែលនឹងបង្កើតការតាំងទីលំនៅថ្មីជាថ្នូរ នឹងប្រទេសណាដែលទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋ។
Update៖ ប្រទេសហ្វាំងឡង់ បានអនុម័តកិច្ចព្រមព្រៀង ការពារជាតិជាមួយអាមេរិក!
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា សភារបស់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃចន្ទ បានអនុម័តជាឯកច្ឆ័ន្ទ លើសន្ធិសញ្ញាការពារជាតិ ដែលអនុញ្ញាតឱ្យមានវត្តមានយោធាអាមេរិក និងការរក្សាទុកសម្ភារៈការពារ នៅក្នុងប្រទេសNordic ។