ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍(ទី១០)ថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៤០នាក់ និងរបួស១៤០នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់៣៩.៨៩០នាក់និងរបួសប្រមាណជា ៩១.៧០២នាក់ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
Category: ពត៌មានអន្តរជាតិ
Update៖ រុស្ស៊ីបញ្ជូនទាហាននិងសម្ភារៈយោធាបន្ថែមទៀត ទៅកាន់តំបន់ជួរមុខ!
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រ(ទី៩)ថា ខ្លួនកំពុងបញ្ជូនទាហាន និងសម្ភារៈយោធាបន្ថែមទៀត ទៅកាន់ទីក្រុង Kursk ដែលជាកន្លែងជម្លោះជាមួយកងទ័ពអ៊ុយក្រែន និងជាតំបន់ជួរមុខ..!។
Update៖ អ៊ីស្រាអែល វាយប្រហារលើនៅតំបន់ហ្គាហ្សាកណ្តាល ស្លាប់៤នាក់ទៀត!
ជនជាតិប៉ាឡេស្ទីន៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស ។ នៅក្នុងការវាយប្រហារតាមអាកាសពីរផ្សេងគ្នារបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាកណ្តាល កាលពីថ្ងៃសៅរ៍…!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៩.៧៩០ នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍(ទី១០)ថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន ស្លាប់សរុបចំនួន៣៩.៧៩០នាក់និងរបួសសរុប ប្រហែល ៩១.៧០២នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។
Update៖ អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើ សាលារៀនហ្គាហ្សា ស្លាប់១០០នាក់!
យ៉ាងហោចណាស់ក៏មានជនជាតិប៉ាឡេស្ទីន១០០នាក់ ត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃសៅរ៍(ទី១០)។ ដោយសារយោធាអ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើសាលារៀន Al-Taba’een ក្នុងសង្កាត់ Al-Daraj ក្នុងទីក្រុង Gaza ភាគខាងកើត។
Update៖ រដ្ឋាភិបាលអង់គ្លេស កំពុងពិចារណារឹតបន្តឹង ចំពោះការផ្សព្វផ្សាយបង្កភាពវឹកវរ!
ចក្រភពអង់គ្លេស កំពុងពង្រាយនគរបាលរាប់ពាន់នាក់ ឱ្យនៅបំពេញកាតព្វកិច្ច ក្នុងករណីមានកុបកម្មរើសអើងពូជសាសន៍ នៅចុងសប្តាហ៍នេះ។
Update៖ កងទ័ពជើងទឹកអ៊ីរ៉ង់ អះអាងថា ខ្លួនមានមីស៊ីលបំផ្ទុះដ៏មានឥទ្ធិពល!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសុក្រ (ទី៩ ខែសីហា) បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មានមីស៊ីលតម្រង់គោលដៅថ្មី។ បំពាក់ដោយក្បាលគ្រាប់ផ្ទុះដ៏មានឥទ្ធិពល ដែលពុំអាចប្រទះឃើញ..!។
Update៖ អាមេរិកបញ្ជូនយន្តហោះចម្បាំង F-22 មកកាន់មជ្ឈិមបូព៌ា ខណៈជិតផ្ទុះសង្គ្រាម រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល!
បញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី៨) អំពីការមកដល់នៃយន្តហោះចម្បាំង F-22 Raptor នៅមជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល…!។
Update៖ ប្រជាជនតំបន់ហ្កាហ្សា ប្រមាណជា៦០.០០០នាក់ បានភៀសខ្លួន!
អង្គការសហប្រជាជាតិ និងដៃគូរបស់ពួកគេ កាលពីថ្ងៃសុក្រ(ទី៩) បានប៉ាន់ប្រមាណថា ប្រជាជនហ្កាហ្សា៦០.០០០នាក់ ប្រហែលជាបានផ្លាស់ទីឆ្ពោះទៅភាគខាងលិចទីក្រុង Khan Younis បន្ទាប់ពីមានការបញ្ជាឱ្យជម្លៀសចុងក្រោយរបស់អ៊ីស្រាអែល…!។
រញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានវាយប្រហារ ប្រទេសនូវែលសេឡង់!
គ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានវាយប្រហារភាគខាងជើង នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃសុក្រ។ -នេះបើយោងតាម ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក។