ប្តីប្រពន្ធឈ្លោះគ្នា ម្ខាងកាន់កាំបិត ម្ខាងកាន់ខ្ទះធ្វើម្ហូប លុះសន្តិសុខចូលឃាត់ បែរជាប្ដី វាយក្បាលសន្តិសុខ១ខ្ទះ!

(ភ្នំពេញ)៖ ជម្លោះក្នុងគ្រួសារ រវាងប្តីនិងប្រពន្ធ ដោយម្នាក់កាន់កាំបិត ម្នាក់ទៀតកាន់ខ្ទះធ្វើម្ហូប ខណៈនោះបុរសសន្តិសុខចូលទៅឃាត់ ស្រាប់តែត្រូវគេវាយក្បាលមួយខ្ទះបណ្ដាលឱ្យរងរបួស..!។

ឃាត់ខ្លួនបុរសម្នាក់ ក្រោយសុំលុយម្ដាយ១.០០០ដុល្លារមិនបាន រួចគំរាមសម្លាប់ម្ដាយ និងវាយបំផ្លាញទ្រព្យសម្បត្តិ!

(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកឱរ៉ាល់ បានឃាត់ខ្លួនកូនប្រុសម្នាក់តាមបណ្តឹង របស់ម្តាយ ករណីវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ម្តាយ ព្រោះខឹងសុំលុយចំនួន១០០ដុល្លារមិនបាន! ។ ការឃាត់ខ្លួនបុរសខាងលើ ធ្វើឡើងនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

ទារកម្នាក់ ត្រូវម្ដាយចិត្តអប្រីយ៍ យកមកបោះចោល ក្នុងចម្ការដំឡូងមី នៅក្រុងប៉ៃលិន!

(ប៉ៃលិន)៖ ទារកទើបកើតម្នាក់ ត្រូវម្តាយចិត្តអប្រីយ៍ យកបោះចោលក្នុងចម្ការដំឡូងមី ដោយយកស្លឹកដំឡូងគ្របពីលើ សំណាងណាស់ ត្រូវបានអ្នកភូមិប្រទះឃើញ ហើយរើសយកទៅចិញ្ចឹម..!។ ហេតុការណ៍ប្រទះឃើញ ទារកនោះ ស្ថិតនៅចម្ការរដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែមករា…

Update៖ ជាងហាចនិងប្រពន្ធ ចូលបំភ្លឺនៅតុលាការខេត្តកំពង់ចាម ពាក់ព័ន្ធការប្ដឹងផ្ដល់ជាមួយ ផែង វណ្ណៈ!

(កំពង់ចាម)៖ បន្ទាប់ពីដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺចំនួន១លើក ឥឡូវៈនៅថ្ងៃទី០៣.០១.២០២៤ លោក អ៊ឹម ហាច រួមនិងប្រពន្ធ បានចូលបំភ្លឺ នៅចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយមិនលើកពេលទៀតឡើយ..!។ -នេះបើយោងតាម ការបញ្ជាក់ពីបងប្អូនអ្នកសារព័ត៌មាន…..! ។

Update៖ ជនដៃដល់ដែលរឹ.តក.សម្លា.ប់គូស្នេហ៍ក្នុងផ្ទះសំណាក់ បានស្លា.ប់ហើយព្រោះបង្អត់បាយខ្លួនឯង និងមានជំងឺប្រចាំកាយ!

(កណ្ដាល)៖ ជនត្រូវចោទដែលបានរឹតក.សម្លាប់ស្ដ្រីម្នាក់ ក្នុងផ្ទះសំណាក់ នៅស្រុកពញ្ញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣.១២.២០២៣ កន្លងទៅនោះបានស្លាប់ហើយ។

ACU ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត!

(កែប)៖ លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២៤ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន២៧,០៩០នាក់!

(កោះកុង)៖ ខេត្តកោះកុង មានភ្ញៀវទេសចរណ៍មកលេងកម្សាន្ត និងស្នាក់នៅក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំសកល សរុបចំនួន២៧,០៩០នាក់ កើនឡើង ១៣,៩២៤ នាក់ ស្មើនឹង១០៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។

Update៖ ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ!

(តាកែវ)៖ អាជីវករអ្នករកស៊ីដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ។ បានលើកឡើងថា មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តតាកែវ តែងតែដេញស្ទាក់ ចាប់រថយន្តដឹកទំនិញគ្រឿងជ័រ របស់ពួកខ្លួនជាញឹកញយ..!។

ម៉ូតូបើកលឿន ជ្រុលបុកអ្នកដើរឆ្លងផ្លូវបណ្ដាលឱ្យស្លាប់ទាំងយប់ នៅខណ្ឌជ្រោយចង្វា!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងអ្នកថ្មើរជើង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែង។ ហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ៦អារ ម្តុំស្ពានទី៣ភូមិខួរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី០១ ខែមករាឆ្នាំ២០២៤។

ឃុំខ្លួនស្ត្រីមានផ្ទៃពោះ៦ខែ ក្រោយខឹងប្ដី ទិញសាំងមកដុតផ្ទះ បណ្ដាលឆេះអស់៣ល្វែង!

(សៀមរាប)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែធ្នូ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន!។ ក្រោយរូបនាងខឹងប្តី ទៅទិញសាំង៣ដប យកដុតផ្ទះ ឆេះអស់៣ល្វែង។