(ភ្នំពេញ)៖ ក្រោយផ្ទុះការវែកញែក នៅលើបណ្ដាញសង្គម ដោយអ្នកសិល្បៈជាច្រើន បានសម្ដែងការពេញចិត្ត និងគាំទ្រអ្នកនាង ឃាត់ សុឃីម ឱ្យក្លាយជាប្រធានសមាគមសិល្បករខ្មែរ ជំនួសអ្នកនាង ចន ច័ន្ទលក្ខិណា..!។
Category: ពត៌មានសន្តិសុខសង្គម
ឃាត់ សុឃីម គ្រោងនឹងឈរឈ្មោះជាបេក្ខភាព ប្រធានសមាគមសិល្បករខ្មែរ!
(ភ្នំពេញ)៖ ថ្មីៗនេះមានការជជែកវែកញែកនៅលើបណ្ដាញសង្គម ក្នុងនោះអ្នកសិល្បៈជាច្រើន បានសម្ដែងការពេញចិត្ត និងគាំទ្រអ្នកនាង ឃាត់ សុឃីម ឱ្យក្លាយជាប្រធានសមាគមសិល្បករខ្មែរ ជំនួសលោក ហេង ឡុង..!។
ឆេះឃ្លាំងស្តុកអេតចាយ នៅស្រុកព្រៃនប់ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន!
(ព្រះសីហនុ)៖ អគ្គិភ័យបានឆេះឃ្លាំងស្តុកអីវ៉ាន់អេតចាយ(ស្តុកជ័រដបទឹកសុទ្ធ)ស្ថិតនៅភូមិ ឧកញ៉ាហេង ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២៤។
ចាប់រថយន្តដឹកជ្រូក១គ្រឿង ដែលឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា ដោយខុសច្បាប់!
(ព្រះវិហារ)៖ កម្លាំងចម្រុះស្រុកឆែបបានឃាត់ រថយន្ត១គ្រឿង ដែលដឹកជ្រូករស់ប្រមាណជា១០០ក្បាល។ ខណៈឈ្មួញលួចនាំ ឆ្លងដែន មកពីប្រទេសឡាវ ដោយខុសច្បាប់ តាមផ្លូវទឹក ហើយលើកដាក់រថយន្តដោយចូលមកកម្ពុជា យើង។
ផ្ដន្ទាទោសជនជាតិតៃវ៉ាន់២នាក់ ក្រោយផលិតវីដេអូ នៃការជួញដូរមនុស្សធ្វើទារុណកម្ម.ចាប់រំលោភ!
(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្ដន្ទាទោសជនជាតិតៃវ៉ាន់២នាក់។
លោក ហេង ឡុង ទុកពេល២៤ម៉ោងឱ្យអាចារ្យធំ ផុសកែតម្រូវ និងសូមទោស ក្រោយនិយាយថាសមាគមសិល្បករខ្មែរ ជាសមាគមទីងមោង!
(ភ្នំពេញ)៖ ក្រោយនិយាយថា សមាគមសិល្បករខ្មែរ«ជាសមាគមទីងមោង»នោះមក! នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧកញ៉ា ហេង ឡុង ជាប្រធានសមាគមសិល្បករខ្មែរ បានប្រកាសទុកឱសានវាទ២៤ម៉ោង ឲ្យអាចារ្យធំ នគររាជ ផុសកែតម្រូវ និងសូមទោសជាសាធារណៈ។
ម៉ូតូសណ្ដោងរ៉ឺម៉ក បុកជាមួយម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅក្រុងឧដុង្គម៉ែជ័យ!
(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
Update៖ បញ្ជូនខ្លួនអ្នកប្រឌិតរឿងស្ដ្រីម្នាក់ ចោទប្រកាន់ប៉ូលីសចរាចរណ៍ ទៅតុលាការ!
(ភ្នំពេញ)៖ នៅទីបំផុត! បុរសដែលប្រឌិតរឿងស្ដ្រីឈ្មោះ ម៉ូលីកា ជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅស្ដុបក្ដាន់២ ។
ឆៀកចល័តនៅខេត្តប៉ៃលិន ព្រៃវែង កែប ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៦ កុម្ភៈ ២០២៤!
(ភ្នំពេញ)៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការ ជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន ព្រៃវែង កែប ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១២ដល់ទី១៦ កុម្ភៈ ២០២៤។
តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្ដ្រីឈ្មោះ ម៉ន ដានី ករណីចេញសែកស្អុយជាង៦០ម៉ឺនដុល្លារ!
(ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្ដ្រីឈ្មោះ ម៉ន ដានី ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយគ្មានសាច់ប្រាក់ចំនួន៦០ម៉ឺនដុល្លារ) ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។