Blog

កម្ពុជាស្វាគមន៍ការត្រឡប់មកវិញ ពីសំណាក់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam!

(ភ្នំពេញ)៖ សូមរម្លឹកថាៈ នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិក Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ​…

Cristiano Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេប្រចាំឆ្នាំ 2023 ដោយរកបាន 53 គ្រាប់!

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីបានពីរគ្រាប់ កាលពីថ្ងៃអង្គារក្នុងក្របខ័ណ្ឌ Saudi Super League ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងឆ្នាំ 2023 ដោយស៊ុតបាន 53 គ្រាប់។

រុស្ស៊ីត្រៀម​ជួយ​អាស៊ែបៃហ្សង់ និង​អាមេនី ដើម្បីបញ្ចប់​សន្ធិសញ្ញា សន្តិភាព! 

អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច។ ដើម្បីជួយប្រទេសអាហ្សែបៃហ្សង់ និងអាមេនី ក្នុងការបញ្ចប់ការងាររបស់ពួកគេ លើសន្ធិសញ្ញាសន្តិភាព។

ជប៉ុន នឹង​ពិភាក្សា ដើម្បីប្រគល់មី​ស៊ី​ល Patriot ទៅឱ្យអាមេរិកវិញ នៅ​ដើមឆ្នាំ​២០២៤!

ទូរទស្សន៍ NHK បានរាយការណ៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការពិគ្រោះយោបល់ លើការផ្ទេរមីស៊ីល សម្រាប់ប្រព័ន្ធការពារមីស៊ីល Patriot ។ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធជប៉ុន ទៅឱ្យភាគីអាមេរិក នៅដើមឆ្នាំ 2024។

Update៖ រកឃើញរថយន្ដ Hammer ដែលបុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញហើយ!

(ភ្នំពេញ)៖ រថយន្ដ Hammer ដែលបុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ និងកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនអ្នកបើកបរ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ឆេះតូបលក់ដូរ នៅក្រុងសៀមរាប បណ្ដាលឱ្យស្លាប់ស្ដ្រីមានផ្ទៃពោះ រួមនិងកូនតូចម្នាក់ទៀត!

(សៀមរាប)៖ ភ្លើងបានឆាបឆេះតូបលក់ដូរ ផ្សារក្រោមក្រុងសៀមរាប ចំនួន៤តូប និងផ្ទះមួយខ្នងអស់ទាំងស្រុង។ អគ្គិភ័យនេះ បណ្តាលឱ្យស្រ្តីមានផ្ទៃពោះម្នាក់ស្លាប់ ជាមួយកូនតូចអាយុ៣ឆ្នាំម្នាក់ផងដែរ។ ហេតុការណ៍នេះ បានកើតឡើង នៅភូមិវិហារចិន សង្កាត់ស្វាយបង្គំ ក្រុង/ខេត្តសៀមរាប កាលពីវេលាទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រី ប្រាប់ក្រុមប្រឆាំងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយបរទេសទេ!

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងភូតកុហក ឥតឈប់ឈរនោះថា“ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយបរទេសទេគឺលុយ BOT”។

ឃាត់ខ្លួនជនជាតិចិន៣នាក់ ករណីនាំចូលស្លាចិនក្លែងក្លាយ ចំនួន១.០០០កញ្ចប់!

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣ បានបង្ក្រាបផលិតផល ស្លាចិនម៉ាក KOUWEIWANG ក្លែងក្លាយចំនួន១.០០០កញ្ចប់ ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់។

នាយករដ្ឋមន្ត្រី ប្រាប់ក្រុមប្រឆាំងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយបរទេសទេ!

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងភូតកុហក ឥតឈប់ឈរនោះថា“ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយបរទេសទេគឺលុយ BOT”។

បញ្ជូនក្រុមទំនើង៤នាក់ ទៅតុលាការករណីប្រើដាវនិងកាំបិត កា.ប់ជនរងគ្រោះឱ្យរបួសធ្ងន់!

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថ បានបង្ក្រាបក្រុមជនសង្ស័យ៤នាក់ នៅកន្លែងផ្សេងគ្នា ករណីប្រព្រឹត្តអំពើហិង្សា ដោយចេតនា ប្រើដាវ-កាំបិតកាប់ជនរងគ្រោះ ឱ្យរងរបួសធ្ងន់ និងបញ្ជូនទៅតុលាការ នៅថ្ងៃទី២៦ ខែធ្នូ។