Update៖ លោកត្រាំ ប្រកាសលើកលែងពន្ធលើទូរសព្ទដៃ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ដែលនាំចូលពីចិន!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការលើកលែងពន្ធនាំចូលលើផលិតផលបច្ចេកវិទ្យាសំខាន់ៗមួយចំនួនរួមមានស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ដែលភាគច្រើននាំចូលពីប្រទេសចិន។

Update៖ រុស្ស៊ី ប្រើមីស៊ីលប៊លីស្ទីល វាយប្រហារលើទីក្រុង Sumyរបស់អ៊ុយក្រែន ស្លាប់៣៤នាក់!

រុស្ស៊ី ប្រើមីស៊ីលប៊លីស្ទីល វាយប្រហារលើទីក្រុង Sumyនៃប្រទេសអ៊ុយក្រែន បណ្តាលឲ្យស្លាប់៣៤នាក់ និងរបួស១១៧នាក់ កាលពីថ្ងៃអាទិត្យ(ទី១៣ខែមេសា)។ នេះជាការវាយប្រហារ ដែលបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងនៅក្នុងឆ្នាំ២០២៥។ទីក្រុងSumyជាទីក្រុងមួយស្ថិតនៅតំបន់ភាគខាងជើងប្រទេសអ៊ុយក្រែន។ ចំពោះការវាយប្រហារបានធ្វើឱ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyyបានទាមទារការឆ្លើយតបប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ(រុស្ស៊ី)។ ប្រទេសអ៊ុយក្រែន មានសង្គ្រាមជាមួយប្រទេសរុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ នៅពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនក្រោមប្រតិបត្តិការយោធាពិសេស។…

Update៖ លោក Yoon ត្រូវប្រឈមនឹងសវនាការ ពាក់ព័ន្ធច្បាប់អាជ្ញាសឹករបស់ខ្លួន!

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងប្រឈមនឹងសវនាការជាលើកដំបូង ជុំវិញបទចោទព្រហ្មទណ្ឌនៃអំពើបះបោរ ។

Update៖ អ៊ីស្រាអែល នឹងពង្រីកការវាយលុក នៅទូទាំងតំបន់ហ្គាហ្សា!

អ៊ីស្រាអែល គ្រោងពង្រីកការវាយលុកផ្នែកយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីដណ្តើមបានច្រករបៀងថ្មីមួយ ។ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីដណ្តើមកាន់កាប់ផ្នែកធំៗនៃដែនដីប៉ាឡេស្ទីន ដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាមមួយនេះ។

Update៖ ចិនថា ការដំឡើងពន្ធគយរបស់អាមេរិក នឹងផ្តល់ផលអាក្រក់សម្រាប់ប្រទេសក្រីក្រ!

កាលពីថ្ងៃសៅរ៍(ទី១២ ខែមេសា) រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao បានលើកឡើងថា វិធានការដំឡើងពន្ធគយរបស់អាមេរិក នឹងផ្តល់ផលអាក្រក់បំផុត សម្រាប់ប្រទេសក្រីក្រ..!។

Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានឡោមព័ទ្ធទីក្រុង Rafah!

កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុង Rafah ដែលជាផែនការរបស់ខ្លួន ដេីម្បីចាប់យកទីតាំងគ្រប់គ្រងបន្ថែមទៀតនៅតំបន់ហ្កាហ្សា ស្របពេលដែលមានការជម្លៀសប្រជាជនក្នុងលក្ខណៈទ្រង់ទ្រាយធំ។

Update៖ លោក ត្រាំថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត!

កាលពីថ្ងៃសុក្រ(ទី១១ ខែមេសា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត។

Update៖ ដោយសារកង្វះថវិកា UN ប្រកាសកាត់បន្ថយការងារមនុស្សធម៌២០%!

អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ(ទី១១ខែមេសា)បានបញ្ជាក់ថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នឹងកាត់បន្ថយកម្លាំងការងារសរុបរបស់ខ្លួនចំនួន 20% ដោយសារកង្វះថវិកា។

Update៖ យន្តហោះហ្វីលីពីន ចុះចតជាបន្ទាន់ក្នុងប្រទេសជប៉ុន បន្ទាប់ពីមានផ្សែងហុយចេញពីតួយន្តហោះ!

យន្តហោះហ្វីលីពីនអ៊ែរឡាញ ដែលធ្វើដំណើរទៅអាមេរិក បានចុះចតជាបន្ទាន់នៅ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)បន្ទាប់ពីមានផ្សែងហុយចេញពីតួរយន្តហោះ។ ប្រភពពីសារព័ត៌មានAnadoluAgency។

Update៖ ប្រជាជនជាង៧០%នៃអូទ្រីស ធ្វើពហិការមិនទិញទំនិញរបស់អាមេរិក!

ជាង 70% នៃជនជាតិអូទ្រីស សុខចិត្តធ្វើពហិការទំនិញរបស់អាមេរិកដើម្បីប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)។