យោងតាមប្រភពសន្តិសុខបានឱ្យដឹងថា កងទ័ពជាតិស៊ីរី (SNA) បានចាប់ផ្តើមប្រតិបត្តិការមួយដើម្បីប្រឆាំងនឹងផែនការរបស់ក្រុមភេរវករ PKK/YPG ដើម្បីបង្កើតច្រករបៀងភេរវកម្មរវាងទីក្រុង Tel Rifaat និងភាគឦសានប្រទេសស៊ីរី។
Category: ពត៌មានអន្តរជាតិ
Update៖ អាមេរិក កំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍ដែលកំពុងកើនឡើងក្នុងប្រទេសស៊ីរី!
អាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍ដែលកំពុងកើនឡើងនៅស៊ីរី នេះបើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍(ទី៣០ខែវិច្ឆិកា) ពីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក Sean Savett។
Update៖ មនុស្ស៨នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសលើកណ្តាលទីក្រុង Idlib!
ជនស៊ីវិល8នាក់ត្រូវបានសម្លាប់និង63 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដោយរបបលោក Assad និងយន្តហោះរុស្ស៊ីនៅលើកណ្តាលទីក្រុង Idlib ភាគពាយព្យនៃប្រទេសស៊ីរី។
Update៖ យន្តហោះចម្បាំងរុស្ស៊ី វាយប្រហារលើមន្ទីរពេទ្យមួយក្នុងប្រទេសស៊ីរី ស្លាប់១២នាក់!
មនុស្ស១២នាក់បានស្លាប់និង២៣នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះចម្បាំងរបស់រុស្ស៊ី និងកងកម្លាំងរបបនេះ បានតម្រង់គោលដៅទៅលើមន្ទីរពេទ្យសាកលវិទ្យាល័យ Aleppo នៅកណ្តាលទីក្រុង Aleppo ក្នុងប្រទេសស៊ីរី។
Update៖ យន្តហោះរុស្ស៊ី និងស៊ីរី បន្ថែមការទម្លាក់គ្រាប់បែកលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម!
យន្តហោះចម្បាំងរុស្ស៊ីនិងស៊ីរី បានបន្តការវាយប្រហារតាមអាកាសលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគពាយ័ព្យប្រទេសស៊ីរីសម្រាប់ថ្ងៃទីពីរជាប់គ្នានៅថ្ងៃអាទិត្យនេះ(ទី០១ខែធ្នូ) បន្ទាប់ពីក្រុមឧទ្ទាមបានវាយលុកចូលទៅក្នុងទីក្រុង Aleppo កាលពីពេលថ្មីៗនេះ។
Update៖ ព្យុះស៊ីក្លូន Fengal បោកបក់លើប្រទេសឥណ្ឌានិងស្រីលង្កា ស្លាប់១៩នាក់!
ព្យុះស៊ីក្លូន Fengal បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍(ទី៣០ខែវិច្ឆិកា) ដែលបណ្តាលឱ្យមនុស្សស្លាប់១៩នាក់នៅក្នុងប្រទេសឥណ្ឌានិងស្រីលង្កា។
Update៖ ទាហានជើងទឹកមីយ៉ាន់ម៉ា បាញ់ប្រហារលើក្រុមទូកនេសាទថៃ ស្លាប់ម្នាក់!
អ្នកនាំពាក្យក្រសួងការពារជាតិថៃ កាលពីថ្ងៃសៅរ៍(ទី៣០ខែវិច្ឆិកា) នេះបានឱ្យដឹងថាទាហានជើងទឹកនៃប្រទេសមីយ៉ាន់ម៉ា បានបាញ់ប្រហារមកលើទូកនេសាទថៃមួយក្រុមជាហេតុបង្កឱ្យអ្នកនេសាទថៃម្នាក់លង់ទឹកស្លាប់ នឹងបានឃាត់ខ្លួន៣១នាក់ផ្សេងទៀត នៃទូកនេសាទមួយក្នុងចំណោមនោះ។
Update៖ មនុស្សជាច្រើននាក់ បានស្លាប់ដោយសារគ្រាប់ផ្លោងនៅកណ្តាលក្រុងអាឡិបប៉ូ!
ជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដែលមិនស្គាល់អត្តសញ្ញាណមួយទៅលើកណ្តាលទីក្រុង Aleppo ក្នុងប្រទេសស៊ីរី។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៣៣នាក់ទៀត!
កាលពីថ្ងៃសៅរ៍(ទី៣០ខែវិច្ឆិកា) ជនជាតិប៉ាឡេស្ទីន33នាក់ក្នុងនោះបុគ្គលិក World Central Kitchen បីនាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសខណៈដែលកងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ពួកគេនៅទូទាំងតំបន់ជាច្រើននៃតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ នាយករដ្ឋមន្រ្តីកាណាដា ធ្វេីទស្សកិច្ចនៅរដ្ឋ Florida ដេីម្បីជួបលោក ត្រាំ!
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានទៅទស្សនារមណីយដ្ឋានរបស់លោក ដូណាល់ ត្រាំ នៅឯរដ្ឋ Florida ដើម្បីជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។ក្រោយលោក ត្រាំ គំរាមយកពន្ធលើការនាំចូលរបស់កាណាដា ជុំវិញការព្រួយបារម្ភទាក់ទងនឹងព្រំដែន។