Update៖ ទ័ពជើងគោកអ៊ីស្រាអែលប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡា ដោយផ្ទាល់ជាលើកដំបូង!

ក្រុមហេសបូឡា បានអះអាងពីការប៉ះទង្គិចគ្នា ជាមួយកងទ័ពអ៊ីស្រាអែលតាមផ្លូវគោក នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ(ទី២ខែតុលា)។

សូមប្រយ័ត្នចំពោះ ភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣ ដល់ទី៥ខែតុលា!

ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី០៣.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។

Update៖ ទ័ពអាកាសរុស្ស៊ី វាយប្រហារលើមូលដ្ឋាន ក្រុមសកម្មប្រយុទ្ធចំនួន៣កន្លែងនៅស៊ីរី!

អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ី សម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី លោក Oleg Ignasyuk បាននិយាយថា កងកម្លាំងអាកាសរុស្ស៊ី បានធ្វើការវាយប្រហារលើមូលដ្ឋានចំនួន៣កន្លែងរបស់ក្រុមសកម្មប្រយុទ្ធមកពីតំបន់ Al Tanf ដែលគ្រប់គ្រង ដោយអាមេរិក។

Update៖ ក្រុមហ៊ួទីយេម៉ែន បានវាយប្រហារលើនាវាចំនួន២គ្រឿង!

ក្រុមហ៊ួទីក្នុងប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃអង្គារ(ទី១ខែតុលា)ថា ខ្លួនបានវាយប្រហារលើនាវា២គ្រឿង ដែលធ្វើដំណើរចេញពីឆ្នេរសមុទ្រយេ ម៉ែន…!។

Update៖ អ៊ីរ៉ង់អះអាងថាការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល ត្រូវបានបញ្ចប់!

នៅព្រឹកថ្ងៃពុធ(ទី២ខែតុលា) ប្រទេសអ៊ីរ៉ង់ បាននិយាយថាការវាយប្រហារ ដោយមីស៊ីលជិត២០០គ្រាន់របស់ខ្លួន លើប្រទេសអ៊ីស្រាអែល បានបញ្ចប់ហើយ…!។

Update៖ អាមេរិក អំពាវនាវឱ្យពិភពលោកថ្កោលទោសអ៊ីរ៉ង់ ដែលវាយប្រហារលើអ៊ីស្រាអែល!

អាមេរិក កាលពីថ្ងៃអង្គារ(ទី០១ខែតុលា)បានអំពាវនាវឲ្យពិភពលោក ចូលរួមថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល…!។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសសងសឹក ចំពោះការផ្លោងមីស៊ីលរបស់អ៊ីរ៉ង់!

ប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ(ទី១ខែតុលា)បានបាញ់ស្រោចមីស៊ីល ផ្លោងចូលប្រទេសអ៊ីស្រាអែល ចំនួន១៨០គ្រាប់…!។

Update៖ អ៊ីរ៉ង់ ផ្លោងមីស៊ីលជិត២០០គ្រាប់ លើប្រទេសអ៊ីស្រាអែល ទាំងយប់!

កាលពីយប់ថ្ងៃអង្គារ(ទី១ខែតុលា) ប្រទេសអ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីល ផ្លោងចូលប្រទេសអ៊ីស្រាអែល ចំនួន១៨០គ្រាប់។

ចាប់និងឃុំខ្លួនបុរសម្នាក់ពីបទញុះញង់ ពាក់ព័ន្ធការបង្ហោះរូបភាពកាត់តនៃរមណីយដ្ឋានបាភ្នំ!

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១.១០.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការឃុំខ្លួនជនត្រូវចោទម្នាក់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ ក្រមព្រហ្មទណ្ឌ…

ឆេះរថយន្តក្រុង ដឹកសិស្សកម្សាន្ត នៅប្រទេសថៃ ស្លាប់ជាង២០នាក់!

សិស្សរួមនិងគ្រូ.ចំនួន២៥នាក់ បានស្លាប់ ដោយសារភ្លើងឆេះរថយន្តដឹកសិស្សយ៉ាងសន្ធោសន្ធៅ នៅ​ប្រទេ​ស​ថៃ នាថ្ងៃអង្គារ(ទី១ខែតុលា) ខណៈរថយន្តនោះ មានអ្នកដំណើរសរុប៤៤នាក់…!។