សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ (១២ខែសីហា) ថា៖ អាមេរិក មិនបាននៅពីក្រោយ ក្នុងការតវ៉ាបណ្តេញលោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចេញពីនាយករដ្ឋមន្ត្រីបង់ក្លាដែស នោះទេ។
Category: ពត៌មានអន្តរជាតិ
Update៖ លោក ពូទីន និយាយថា អ៊ុយក្រែនវាយប្រហារឆ្លងដែន ក្នុងបំណងចង់ឱ្យរុស្ស៊ី ចរចាបទឈប់បាញ់ប៉ុណ្ណោះ!
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ខែសីហា)ថា ការវាយប្រហារដ៏ធំ របស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនោះមក ។ គឺក្នុងបំណងចង់ ឱ្យប្រទេសរុស្ស៊ី ចរចាសន្តិភាព ជាមួយអ៊ុយក្រែនប៉ុណ្ណោះ។
Update៖ លោក ហ្សេលេនស្គី និយាយថា រុស្ស៊ីត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព!
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ ខែសីហា)ថា រុស្ស៊ីត្រូវបង្ខំឱ្យបង្កើតសន្តិភាព ។ ខណៈប្រធានាធិបតី Vladimir Putin ចង់ប្រយុទ្ធ ហើយសង្រ្គាមនោះ នឹងត្រលប់ទៅលើប្រទេសរុស្ស៊ីវិញ បន្ទាប់ពីទីក្រុងមូស្គូ…
Update៖ ប្រមុខ UN ចេញមុខថ្កោលទោសអ៊ីស្រាអែល ដែលសម្លាប់ជនជាតិប៉ាឡេស្ទីន នៅសាលារៀនហ្គាហ្សា!
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទបានថ្កោលទោសចំពោះការវាយប្រហារតាមអាកាស កាលពីចុងសប្តាហ៍របស់អ៊ីស្រាអែល មកលើជម្រកសាលារៀន មួយក្នុងទីក្រុង Gaza ។ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 100 នាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំ។
Update៖ ប្រទេសលោកខាងលិចអំពាវនាវឱ្យ កាត់បន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា!
មហាអំណាច លោកខាងលិចចំនួន៥ កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យកាត់បន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ។ ដើម្បីកាត់បន្ថយភាពតានតឹង…
ប្រទេសអេត្យូពី បានជម្លៀសមនុស្សជាង១០.០០០នាក់ ដោយសារជំនន់ទឹកភ្លៀង!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សប្រហែល 16,000 នាក់ត្រូវបានជម្លៀស ទៅកាន់តំបន់មានសុវត្ថិភាព ដោយសារតែទឹកជំនន់នៅភាគខាងលិច ប្រទេសអេត្យូពី។
Update៖ កូរ៉េខាងត្បូងនិងអាមេរិក នឹងធ្វើសមយុទុ្ធរួមគ្នា នៅចុងខែសីហាខាងមុខ!
មន្ត្រីនៃប្រទេសទាំង២ បាននិយាយនៅថ្ងៃចន្ទ(១២ ខែសីហា) ថាអាមេរិកនិងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាង ១០ថ្ងៃ នៅចុងខែសីហា ដើម្បីពង្រឹងជំហរការពារ សម្ព័ន្ធមិត្តទាំង២។
Update៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ចោទអាមេរិកថា នៅពីក្រោយក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី!
អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានអះអាងថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយ ក្នុងការបណ្តេញលោកស្រីចេញពីតំណែង។ ខណៈដែលលោកស្រី បដិសេធមិនប្រគល់កោះ Saint Martin ដែលនឹងផ្តល់ឥទ្ធិពល ដល់ទីក្រុងវ៉ាស៊ីនតោន លើឈូងសមុទ្រ Bengal…
Update៖ បាតុកម្មហិង្សា នៅអង់គ្លេស បានធូរស្រាលជាងមុនហើយ!
អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យ(១១ខែសីហា) ថា សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងចក្រភពអង់គ្លេស មានស្ថេរភាពឡើងវិញ បន្ទាប់ពីក្រុមស្តាំនិយមជ្រុល ធ្វើការតវ៉ា ជាច្រើនថ្ងៃ។
ការប្រយុទ្ធគ្នានៅតំបន់កាស្មៀរ រវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងសន្តិសុខ ស្លាប់៣នាក់!
ទាហានឥណ្ឌា២នាក់ និងពលរដ្ឋម្នាក់ នៅតំបន់កាស្មៀរនៃប្រទេសឥណ្ឌា បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នា ដោយកាំភ្លើង រវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងសន្តិសុខ នៅក្នុងស្រុក Anantnag។