រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Andrei Belousov នៅថ្ងៃសុក្រនេះ បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងវាយរុលទៅមុខ គ្រប់សមរភូមិមុខទាំងអស់ នៅអ៊ុយក្រែន ។
Category: ពត៌មានអន្តរជាតិ
Update៖ ចិននិយាយថា ខ្លួនពិបាកចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន បើគ្មានរុស្ស៊ី!
រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ បាននិយាយថា វានឹងជារឿងលំបាកមួយ ។ ដើម្បីឱ្យខ្លួនចូលរួមសន្នីសីទស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលគ្រោងធ្វើឡើងក្នុងប្រទេសស្វីស នាខែក្រោយនេះ ប្រសិនបើរុស្ស៊ី មិនមានវត្តមាន។
ប៉ូលិសបារាំង ចាប់ខ្លួនបុរសម្នាក់ពីបទ ប៉ុនប៉ងវាយប្រហារក្នុងព្រឹត្តិការណ៍អូឡាំពិក!
មន្ត្រីប៉ូលីសបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួន នៅភាគខាងត្បូងប្រទេសបារាំង ។ ជុំវិញផែនការវាយប្រហារ លើកីឡដ្ឋានបាល់ទាត់ដែលនឹងប្រើប្រាស់ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិករដូវក្តៅនេះ។
ចាប់ខ្លួនអតីតផ្កាយ៤ នៃកងទ័ពជើងទឹកអាមេរិកម្នាក់ ករណីស៊ីសំណូកជាង៥០ម៉ឺនដុល្លារ!
ឧត្តមសេនីយ៍ កងទ័ពជើងទឹកអាមេរិក ផ្កាយ៤ ដែលចូលនិវត្តន៍ លោក Robert Burke ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនិងផ្តល់កិច្ចសន្យារដ្ឋាភិបាល ដល់ក្រុមហ៊ុនមួយ ជាថ្នូរនឹងប្រាក់ជាង៥០ម៉ឺនដុល្លារ។
ប្រទេសក្រិច គ្រោងទិញយន្តហោះចម្បាំង Rafale បន្ថែមទៀតពីប្រទេសបារាំង!
ប្រទេសក្រិច មានបំណងទិញយន្តហោះចម្បាំង Rafale និងនាវាចម្បាំងពីប្រទេសបារាំង បន្ថែមទៀត។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៦.២៨៤នាក់ហើយ!
ក្រសួងសុខាភិបាលក្នុងតំបន់ឡោមព័ទ្ធ បាននិយាយនៅថ្ងៃសុក្រថា៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សា ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល ចាប់តាំងពីខែតុលាឆ្នាំមុន បានកើនដល់៣៦.២៨៤នាក់។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥៣នាក់ទៀត!
ក្រសួងសុខាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ការវាយបករបស់ អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យស្លាប់៥៣នាក់ និងរបួស ៣៥៧នាក់ទៀត។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនដល់ ៣៦.២៤២នាក់ និងរបួសចំនួន៨១.៧៧៧នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។…
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៦.២៤២នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងតំបន់ដែលឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្កាហ្សាចាប់តាំងពីខែតុលាឆ្នាំមុន បានកើនដល់ ៣៦.២៤២នាក់ហើយ។
Update៖ ប្រទេសអ៊ីរ៉ង់ រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី!
ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើមចុះឈ្មោះបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោត ជាបេក្ខភាពប្រធានាធិបតីថ្មី នៅថ្ងៃទី28 ខែមិថុនា ខាងមុខ។
ប្រទេសឥណ្ឌា បាញ់សាកល្បងកាំជ្រួចពីលើអាកាស មកដីដោយជោគជ័យ!
យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រទេសឥណ្ឌា បានហោះសាកល្បងដោយជោគជ័យ នូវកាំជ្រួចពីអាកាសមកដី RudraM-II ពីយន្តហោះចម្បាំង Su-30 MK-I របស់កងទ័ពអាកាសឥណ្ឌា។