តាមសេចក្តីរាយការណ៍ របស់ Reuters នៅថ្ងៃពុធទី៧ ខែកុម្ភៈបានឲ្យដឹងថា អតីតប្រធានាធិបតីឈីលីលោក Sebastián Piñera បានទទួលមរណភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ។ ប៉ុន្តែមនុស្ស៣នាក់ទៀត ដែលជិះជាមួយគាត់ មិនបាត់បង់ជីវិតឡើយ។
Category: ពត៌មានអន្តរជាតិ
រុស្ស៊ីនិងចិន ចោទអាមេរិកថា កំពុងបង្កើតភាពតានតឹងកាន់ នៅមជ្ឈិមបូព៌ា!
រុស្ស៊ី និងចិន បានចោទប្រកាន់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ (ម៉ោងនៅទីក្រុងញូវយ៉ក) ថាជាអ្នកដុតបញ្ឆេះភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា ។
Update៖ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១១៣នាក់!
យ៉ាងហោចណាស់មនុស្ស113 នាក់ត្រូវបានសម្លាប់ និង205 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន 27,478 នាក់ត្រូវបានសម្លាប់ និង 66,835 នាក់ផ្សេងទៀតបានរងរបួស។
Update៖ ក្រុមហ៊ូទី គំរាមវាយប្រហារលើអ៊ីតាលី ប្រសិនបើប្រទេសនេះ ចូលរួមជាមួយលោកខាងលិច!
ក្រុមHouthis គាំទ្រដោយអ៊ីរ៉ង់ បានព្រមានថា ខ្លួនអាចបើកការវាយប្រហារលើប្រទេសអ៊ីតាលី។ ប្រសិនបើប្រទេសនេះ ចូលរួមជាមួយកងកម្លាំងចម្រុះលោកខាងលិច ក្នុងប្រតិបត្តិការវាយប្រហារចូល ប្រទេសយេម៉ែន។
អាល្លឺម៉ង់និងបារាំង កំពុងព្រួយបារម្ភពីស្ថានការណ៍មនុស្សធម៌ នៅហ្គាហ្សា!
នាយករដ្ឋមន្ត្រីបារាំងថ្មី Gabriel Attal កាលពីថ្ងៃចន្ទ បាននិយាយជាមួយអធិការបតី Olaf Scholz នៅទីក្រុងប៊ែរឡាំង បន្ទាប់ពីកិច្ចពិភាក្សារបស់គាត់។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៧.៤៧៨នាក់ និងរបួស៦៦.៨៣៥នាក់!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន 27,478 នាក់ត្រូវបានសម្លាប់ និង66,835 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។
ការវាយប្រហារ លើប៉ុស្តិ៍ប៉ូលីសនៅប្រទេសប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់១០នាក់!
ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកប៉ូលីស10 នាក់ត្រូវបានសម្លាប់ និង 6នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ មកលើប៉ុស្តិ៍ប៉ូលីស កាលពីព្រលឹមថ្ងៃចន្ទ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។
Update៖ អ៊ីរ៉ង់ថា ការវាយប្រហាររបស់អាមេរិកនិងអង់គ្លេស ជាការរំលោភលើអធិបតេយ្យភាពអ៊ីរ៉ាក់ និងស៊ីរី!
សហរដ្ឋអាមេរិក បានប្រឈមមុខ នឹងការថ្កោលទោស កាលពីថ្ងៃសៅរ៍ពីប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ។
Update៖ អាមេរិកនិងអង់គ្លេស រួមគ្នាវាយប្រហារលើក្រុមហ៊ូទី នៅប្រទេសយេម៉ែន!
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារលើគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន ដោយមានការគាំទ្រពីប្រទេសមួយចំនួនទៀត…!។យ៉ាងហោចណាស់ គោលដៅចំនួន30 ត្រូវបានវាយប្រហារ.នេះបើយោងតាមមន្ត្រីអាមេរិកពីរនាក់។
Update៖ លោក ហ្សេលេនស្គី ទៅសួរសុខទុក្ខកងទ័ពជួរមុខ ចំពេលមានការរិៈគន់ទៅលើឧត្តមសេនីយ៍ម្នាក់!
ការិយាល័យរបស់ លោកបាននិយាយកាលពីថ្ងៃអាទិត្យ (ទី 4 ខែកុម្ភៈ) ចំពេលមានការរំពឹងទុកយ៉ាងខ្លាំងថា មេទ័ពដ៏មានប្រជាប្រិយរបស់លោក អាចនឹងត្រូវបណ្តេញចេញពីតំណែង ក្នុងពេលឆាប់ៗនេះ។