រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Khaled Abdel Ghaffar បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ប្រទេសអេហ្ស៊ីប បានទទួលទារកមិនគ្រប់ខែចំនួន 28នាក់ពីតំបន់ Gaza Strip តាមរយៈច្រកព្រំដែនRafah ។
Category: ពត៌មានអន្តរជាតិ
រុស្ស៊ី ប្រតិកម្មយ៉ាងខ្លាំង ចំពោះហ្វាំងឡង់ ដែលបិទច្រកទ្វារព្រំដែន!
ប្រទេសរុស្ស៊ី បានតវ៉ាដោយផ្ទាល់ទៅកាន់ក្រសួងការបរទេសរបស់ទីក្រុង Helsinki ជុំវិញការសម្រេចចិត្តរបស់អាជ្ញាធរហ្វាំងឡង់ ក្នុងការបិទច្រកព្រំដែន ដែលត្រូវបានប្រើប្រាស់យ៉ាងសកម្មបំផុតរវាងប្រទេសទាំង២ ក្នុងគោលបំណង ដើម្បីទប់ស្កាត់នឹងជនចំណាក់ស្រុក។
Update៖ អាមេរិក ផ្តល់ជំនួយយោធាចំនួន១០០លានដុល្លារ បន្ថែមទៀត ដល់អ៊ុយក្រែន!
ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទទី២០ ខែវិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអនុម័តកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ១០០លានដុល្លារឯណោះ!។
ចិន គាំទ្រប៉ាឡេស្ទីនពេញទំហឹង ក្នុងជម្លោះនៅតំបន់ហ្គាហ្សា!
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់ប៉ាឡេស្ទីន ។
ក្រុមឧទ្ទាមហ៊ូធី អះអាងថា ខ្លួនបានប្លន់កប៉ាល់ដឹកទំនិញ របស់អ៊ីស្រាអែល១គ្រឿង!
ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយប្រទេសយេម៉ែន បាននិយាយថា ពួកគេបានប្លន់កប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល១គ្រឿង នៅសមុទ្រក្រហម ហើយកប៉ាល់នោះ ត្រូវនាំយកទៅកំពង់ផែក្នុងប្រទេសយេម៉ែន.!។
ទ័ពអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសាលារៀន១កន្លែង ស្លាប់៨០នាក់ និងរបួសច្រើននាក់!
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍បានទម្លាក់គ្រាប់បែក លើសាលារៀនមួយកន្លែងផ្សេងទៀត។ ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UN) នៅភាគខាងជើងតំបន់ហ្គាហ្សា ។ ដោយបានសម្លាប់ និងរងរបួសទៅដល់ជនសស៊ីវិលរាប់សិបនាក់ ដែលកំពុងរស់នៅទីនោះ ។
Update៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់១៣.០០០នាក់ហើយ ក្នុងនោះកុមារ៥.៥០០នាក់!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ឡោមព័ទ្ធបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា រហូតមកទល់និងពេលនេះ បានឡើងដល់ 13,000នាក់ ក្នុងនោះកុមារជាង 5,500 និងស្ត្រី3,500។
តម្រូវការប្រេងឥន្ធនៈស្មើ៥០ភាគរយ ប៉ុណ្ណោះ ដែលអ៊ីស្រាអែល អនុញ្ញាតឱ្យចូលតំបន់ហ្គាហ្សា!
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) នាយកតំបន់ហ្គាហ្សា លោក Thomas White បានប្រកាសកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែល បានអនុញ្ញាតឱ្យប្រេងឥន្ធនៈ ត្រឹមតែពាក់កណ្តាលចូលទៅក្នុងហ្គាហ្សាស្ទ្រីប ដែលត្រូវការសម្រាប់ជំនួយមនុស្សធម៌ប្រចាំថ្ងៃ.!។
អ៊ីស្រាអែល វាយប្រហារលើប្រទេសលីបង់ ដើម្បីឆ្លើយតបទៅ នឹងការបាញ់ផ្លោងរបស់អង្គការស៊ីអ៊ីត!
កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថាៈ យោធាខ្លួនបានធ្វើការវាយប្រហារ ទៅលើប្រទេសលីបង់ ដើម្បីឆ្លើយតបទៅ នឹងការបាញ់ផ្លោងដោយអង្គការស៊ីអ៊ីត Hezbollah នៅតំបន់ព្រំដែន ភាគខាងជើង។
ខ្មាន់កាំភ្លើងបាញ់ប្រហារ នៅមន្ទីរពេទ្យវិកលចរិត របស់អាមេរិក ស្លាប់ម្នាក់របួសច្រើននាក់!
ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់ បានបើកការបាញ់ប្រហារ ក្នុងបន្ទប់ទទួលភ្ញៀវ របស់មន្ទីរពេទ្យវិកលចរិកមួយកន្លែង នៅរដ្ឋ New Hampshire ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្តាលឲ្យច្រើននាក់ទៀតរងរបួស មុនពេលមន្ត្រីបាញ់តបត ហើយសម្លាប់ជនដៃដល់។