(ភ្នំពេញៈ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ។ នេះបេីយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
Category: ពត៌មានសន្តិសុខសង្គម
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២០ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង មកលើតំបន់ខ្ពង់រាបភាគឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
ខ្មែរសម្រុកចូលលេងល្បែងភ្លូកទឹកភ្លូកដីក្នុងកាស៊ីណូ”ចក្រវាលជាយដែន”នៅស្រុកពញ្ញាក្រែក ដោយពុំមានការទប់ស្កាត់!
(ត្បូងឃ្មុំ)៖ មជ្ឈដ្ឋានអ្នកច្បាប់ប្រាកដជាបានដឹងហើយថាៈ ជាគោលការណ៍ កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ។ ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ..!។
មន្ត្រីពន្ធនាគារខេត្តព្រៃវែងម្នាក់ ត្រូវតុលាការផ្ដន្ទាទោស១ឆ្នាំ ពីបទលួច បែរជាមិនអស់ក្របខ័ណ្ឌ ហើយកំពុងមានតួនាទីធំថែមទៀត!
(ព្រៃវែង)៖ លោកស្រី ប៉ុល ស៊ីណាត ប្រធានផ្នែកភស្ថុភារ នៃពន្ធនាគារខេត្តព្រៃវែង ត្រូវសាលាដំបូងខេត្តក្រចេះ សម្រេចផ្ដន្ទាទោស រយៈពេល១ឆ្នាំ ពីបទ”អំពើលួច”។ ហើយបើទោះបីជា បានប្រព្រឹត្តបទល្មើស និងត្រូវផ្ដន្ទាទោស បែបនេះក្ដី.!។ ប៉ុន្តែលោកស្រី ប៉ុល…
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពនៅកម្ពុជា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
Update៖ ជាងហាច ប្ដឹងផែង វណ្ណៈ ចំនួន៤បទល្មើស ដោយអះអាងថាផែង វណ្ណៈ គំរាមបាញ់សម្លាប់!
(ភ្នំពេញ)៖ ក្រោយ ផែង វណ្ណៈ ប្រតិកម្មចាត់ទុក”ជាងហាច”ជាជនពាល និងបានប្រកាសកម្ចាត់ចោល..!។ ដោយថា បើជួបកន្លែងណាកម្ចាត់ចោលកន្លែងហ្នឹង ហើយថែមទាំងបើកឡានតាមស្វែងរក”ជាងហាច”ដល់ផ្ទះទៀតនោះ..!។
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាទទួលរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
រដ្ឋបាលខេត្តត្បូងឃ្មុំ ជូនដំណឹងស្ដីពីការមិនយកភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង.កញ្ជើ.និងល្អី!
(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧.១១.២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី ការមិនអនុញ្ញាតឲ្យមានការប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ពីប្រជាពលរដ្ឋ ដែលលក់ដូរតាម.កញ្ច្រែង.កញ្ជើ និងល្អី នៅតាមបណ្តាផ្សារ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនោះឡើយ៕
ចាងហ្វាងសារព័ត៌មានទាំងអស់ នឹងត្រូវធ្វើរបាយការណ៍ អំពីអាជីវកម្មផ្សព្វផ្សាយរួមនិងបុគ្គលិក ផ្ញើមកកាន់ក្រសួងព័ត៌មាន!
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន តម្រូវឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវធ្វើរបាយការណ៍ស្ដីពី ស្ថានភាពអាជីវកម្មផ្សព្វផ្សាយរបស់ខ្លួន រួមនិងចំនួនបុគ្គលិកសហការី ឱ្យបានច្បាស់លាស់ ផ្ញើ មកកាន់ក្រសួងព័ត៌មាន ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១.១២.២០២៣ ជាកំហិត។
Update៖ ករណីបាញ់បោះនៅភ្នំគិរីរម្យ តុលាការចោទប្រកាន់មនុស្ស៤នាក់ ពីបទប្រើប្រាស់អាវុធដោយខុសច្បាប់!
(កំពង់ស្ពឺ)៖ នៅទីបំផុត តំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ ជនដៃដល់ចំនួន៤នាក់ពីបទ«ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត» តាមមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រង អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ដែលបានប្រព្រឹត្ត នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់…