ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បានអរគុណ នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី លោក Keir Starmer ដែលបន្តគាំទ្រទីក្រុងគីវ ក្នុងសង្រ្គាមប្រឆាំងនិងរុស្ស៊ី។
Category: ពត៌មានអន្តរជាតិ
ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន គឺលោក Wang Wenbin បានអញ្ជើញមកដល់ភ្នំពេញ!
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសចិន ដែលត្រូវប្រចាំនៅប្រទេសកម្ពុជា លោក Wang Wenbin បានអញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ។
Update៖ អាមេរិក-អង់គ្លេស បើកការវាយប្រហារជាថ្មី លើក្រុមហ៊ូទីយេម៉ែន!
ក្រុម Houthi របស់ប្រទេសយេម៉ែន បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសជាថ្មីចំនួនបីរបស់សហរដ្ឋអាមេរិក និងអង់គ្លេសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ មកលើទីតាំងរបស់ខ្លួន នៅក្នុងខេត្ត Al Hudaydah ភាគខាងលិច។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ស្លាប់៤នាក់ទៀត!
យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន៤នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានស្ត្រី២នាក់ ។ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល មកលើផ្ទះចំនួន២នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍។
Update៖ ឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការសហប្រជាជាតិ ដើម្បីគាំទ្រប៉ាឡេស្ទីន!
ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិ ដើម្បីអនុវត្តសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន (CEIRPP) ក្នុងបំណងជំរុញការគាំទ្រ សម្រាប់ប៉ាឡេស្ទីន។
Update៖ លោក ពូទីន និយាយថា មានតែលោក ត្រាំ ទេដែលមានចិត្តស្មោះក្នុងការចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយ នៅក្នុងសន្និសីទព័ត៌មាន នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍(០៤កក្កដា)។ ដោយលោកមានជំនឿថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ…
បារាំង ដាក់ពង្រាយកម្លាំងប៉ូលិស៣ម៉ឺននាក់ ដើម្បីទប់សភាពការណ៍ ក្រោយបោះឆ្នោតនៅថ្ងៃអាទិត្យនេះ!
រដ្ឋមន្ត្រីបារាំង បាននិយាយថា៖ នគរបាលប្រហែល៣០.០០០នាក់នឹងត្រូវដាក់ពង្រាយ នៅទូទាំងប្រទេស នៅល្ងាចថ្ងៃអាទិត្យ(០៧ កក្កដា)។ បន្ទាប់ពីការបោះឆ្នោតសភាជុំទី២ដ៏តានតឹង ដើម្បីធានាថា មិនមានបញ្ហាណាមួយកើតឡើង ។ ខណៈបេក្ខជនឈរឈ្មោះជាច្រើននាក់បាននិយាយថា ពួកគេក្លាយជាជនរងគ្រោះ នៃការវាយប្រហារអំឡុងពេលធ្វើយុទ្ធនាការ…!។ ការបោះឆ្នោតសភាជុំទីពីរ នៅថ្ងៃអាទិត្យនេះ នឹងកំណត់ថាតើបក្សរួមរួបកម្លាំងជាតិ…
លោក បៃដិន និយាយថា ខ្ញុំមិនទៅណាទេ ដោយលោកនឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិថ្មីនេះ!
លោកប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ខ្ញុំមិនទៅណាទេ “I’m not going anywhere” ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥៨នាក់ទៀត!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៥៨នាក់ និងរបួសចំនួន១៧៩នាក់..!! ។ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបជាជនជាតិប៉ាឡេស្ទីន កើនដល់ 38,011នាក់ និងរបួសសរុបចំនួន 87,445នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
Update៖ ការបាញ់ផ្លោងកាំភ្លើងធំនៅប្រទេសស៊ូដង់ កាលពីធ្ងៃពុធ បណ្ដាលឱ្យស្លាប់១២នាក់!
យ៉ាងហោចណាស់មនុស្ស១២នាក់ត្រូវបានសម្លាប់និង ២០នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃពុធ ។ នៅក្នុងការបាញ់ផ្លោងកាំភ្លើងធំ ដែលបានកំណត់គោលដៅ លើផ្សារបសុសត្វនៅ El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។